王昭君
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

រដ្ឋាភិបាលចិនរៀបចំពិធីបដិសណ្ឋារកិច្ចបុណ្យជាតិ ដើម្បីអបអរសាទរខួប ៧២ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

2021-10-01 15:20:00 cri

រដ្ឋាភិបាលចិនរៀបចំពិធីបដិសណ្ឋារកិច្ចបុណ្យជាតិ ដើម្បីអបអរសាទរខួប ៧២ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន_fororder_៣

     ថ្ងៃទី ​៣០ ខែកញ្ញា រដ្ឋាភិបាលចិនបាន​រៀបចំពិធីបដិសណ្ឋារកិច្ច​បុណ្យជាតិ​ ដើម្បី​អបអរសាទរ​ខួប​ ​៧២ នៃការ​បង្កើត​សាធារណរដ្ឋប្រជាមានិតចិន។ ​ថ្នាក់ដឹកនាំបក្សនិងរដ្ឋ​មាន​លោក​Xi Jinpingជាដើម រួមជាមួយ​ឥស្សរជន​ជាតិនិង​អន្តរជាតិ​ជិត​ ​៥០០ រូប​អបអរសាទរ​ខួបកំណើត​របស់សាធារណរដ្ឋប្រជាមានិតចិន។

រដ្ឋាភិបាលចិនរៀបចំពិធីបដិសណ្ឋារកិច្ចបុណ្យជាតិ ដើម្បីអបអរសាទរខួប ៧២ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន_fororder_២

      ថ្លែងក្នុងសុន្ទរកថា លោក​Li Keqiang នាយករដ្ឋមន្ត្រីបានលើកឡើងថា​ ​ឆ្នាំនេះពួកយើង​អបអរសាទរខួប​ ​១០០ ឆ្នាំនៃការ​បង្កើត​បក្សកុម្មុយនិស្តចិន​។ ​ក្រោមការដឹកនាំ​របស់​​បក្ស​កុម្មុយនិស្តចិន ការអភិវឌ្ឍ​ក្នុងរយៈពេល​ ​៧២​ ឆ្នាំ​របស់ប្រទេសចិន​ថ្មីទទួលបាន​សមិទ្ធផល​ដែល​គួរជាទីកត់សម្គាល់ ជាពិសេសបាន​សម្រេច​តាមពេលកំណត់​នូវ​គោលដៅ​តស៊ូមួយ​រយឆ្នាំទី ១ ពោលគឺកសាងដោយគ្រប់ជ្រុងជ្រោយនូវ​សង្គមដែលប្រជាជនមានជីវភាព​ធូរធារ​បង្គួរ ដែលបាន​ចាប់ផ្តើម​ដំណើរថ្មីនៃកិច្ចកសាង​ប្រទេស​សង្គមនិយមទំនើប​។​

      លោក​Li Keqiang បន្តថា ​កំណែទម្រង់និងការបើកទូលាយ​ជា​គោលនយោបាយ​ជា​មូលដ្ឋាន​​របស់ប្រទេសចិន​ ហើយ​ក៏ជា​កម្លាំង​ចលករ​ឫគល់សម្រាប់​ជំរុញការអភិវឌ្ឍ​របស់ចិន​តទៅថ្ងៃក្រោយផងដែរ។ ​ត្រូវ​ធ្វើឱ្យស៊ីជម្រៅនូវ​កំណែទម្រង់​ ​ជំរុញការ​បើកទូលាយ​កម្រិត​ខ្ពស់បែបប្រព័ន្ធរបប ដើម្បីត្រួសត្រាយ​ចន្លោះផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-​ឈ្នះ។ ត្រូវ​បំពេញការងារ​ដែល​ប្រជាជនរំពឹងទុកឱ្យបានល្អ​តាមរយៈគោលនយោបាយ​​ដិតដល់​កាន់តែច្រើន​។​

       លោក​Li Keqiang ថ្លែងទៀតថា​ ​រដ្ឋាភិបាលចិននឹង​បន្ត​អនុវត្ត​របប​”ប្រទេស​មួយ​ប្រព័ន្ធ​គ្រប់គ្រងពីរ​” ឱ្យបាន​ត្រឹមត្រូវ​និង​គ្រប់​ជ្រុងជ្រោយ ​គាំពារអធិបតេយ្យភាពជាតិ​ សន្តិសុខ​ជាតិ​​និង​ផលប្រយោជន៍អភិវឌ្ឍន៍ ​ជំរុញ​ឱ្យហុងកុង​ ម៉ាកវា​និង​តំបន់ក្នុងរួមគ្នាអភិវឌ្ឍ។ ​ប្រកាន់ខ្ជាប់នូវ​គោលការណ៍មានប្រទេសចិនតែមួយ​ ​និង​មតិឯកភាព ២ កញ្ញា ​ជំរុញទំនាក់ទំនងរវាងត្រើយទាំងសង្ខាងឱ្យវិវឌ្ឍដោយ​សន្តិភាព  ​និងការ​បង្រួប​បង្រួម​មាតុ​ប្រទេស​ ​ប្រឆាំងនិង​ទប់ស្កាត់​យ៉ាងដាច់​ខាត​ចំពោះទង្វើអបគមន៍ណាមួយ​នៃ​កម្លាំង​ចង់ឱ្យតៃវ៉ាន់ឯករាជ្យ ​ក៏ដូចជាការ​ជ្រៀតជ្រែក​ពីកម្លាំង​ខាងក្រៅ ដើម្បី​រួមគ្នា​បង្កើត​អនាគត​ដ៏ល្អ​បវរ​នៃការ​ស្តារប្រទេសជាតិឡើងវិញ។ ​ប្រទេស​ចិននឹង​ដើរតាម​ផ្លូវ​អភិវឌ្ឍន៍​ដោយ​សន្តិភាព​យ៉ាង​​ដាច់ខាតមិនងាករេ ជំរុញទំនាក់ទំនងអន្តរជាតិបែបថ្មី ​ជំរុញនិង​ធ្វើ​ឱ្យប្រសើរ​ឡើង​នូវ​​អភិបាលកិច្ច​ជាសកល ដើម្បីជំរុញឱ្យកសាង​សហគមន៍រួមវាសនា​របស់មនុស្សជាតិ​៕

អ្នកបកប្រែ:王昭君

ពិភាក្សា()