孔思琦
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោកXi Jinpingប្រធានរដ្ឋចិនថ្លែងថា​​ ចាប់ដៃគ្នាដើម្បីចាប់ផ្តើមដំណើរការថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់មនុស្សជាតិ

2021-10-12 16:59:04

  រសៀលថ្ងៃទី១២ខែតុលា  លោកXi Jinpingប្រធានរដ្ឋចិនបានចូលរួមកិច្ចប្រជុំកំពូលនៃមហាសន្និបាតភាគីហត្ថលេខីនៃ «អនុសញ្ញាជីវចម្រុះ»លើកទី១៥ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូ។

  លោកXi Jinpingបានគូសបញ្ជាក់ថា​ ដើម្បីអនាគតរួមរបស់យើងទាំងអស់គ្នា យើងត្រូវ ចាប់ដៃគ្នាដើម្បីចាប់ដំណើរការថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់មនុស្សជាតិ។លោកបានលើកសំណើរ៤ចំណុច  ទី១ យកការកសាងអរិយធម៌អេកូឡូស៊ីទៅសម្របសម្រួលទំនាក់ទំនងរវាងមនុស្សនិងធម្មជាតិ។ទី២​  យកការផ្លាស់ប្តូរពណ៌បៃតងទៅជំនួយ ការអភិវឌ្ឍប្រកបដោយចីរភាពជាសកល។ ទី៣  ផ្តោតលើសុខុមាលភាពរបស់ប្រជាជន​ ដើម្បីជំរុញយុតិធ៌មនិងសច្ចធម៌សង្គម។ ទី៤ ផ្អែកលើច្បាប់អន្តរជាតិ  ដើម្បីគាំពារប្រព័ន្ធអភិបាលកិច្ចអន្តរជាតិប្រកបដោយយុត្តិធម៌និងសមហេតុផល។

  លោកXi Jinpingបានថ្លែងទៀតថា  ការកសាងអរិយធម៌អេកូឡូស៊ី ​របស់ចិនទទួលបានសមិទ្ធផលលេចធ្លោ ។ កាលពីពេលថ្មីៗនេះ ដំរីYunnanបំលាស់ទីទៅភាគខាងជើងខេត្តYunnanហើយវិលត្រឡប់ទៅកន្លែងដើមវិញបានបង្ហាញពីសមិទ្ធផលនៃការការពារសត្វព្រៃរបស់ប្រទេសចិន។ ប្រទេសចិននឹងបន្តជំរុញការកសាងអរិយធម៌អេកូឡូស៊ី  អនុវត្តទស្សនៈអភិវឌ្ឍន៍ថ្មីស្តីពីការច្នៃប្រឌិតថ្មី ​ការសម្របសម្រួល  បៃតង ការបើកទូលាយនិងការចែករំលែដោយកមិនងាករេ​ជាដាច់ខាត  ដើម្បីកសាងប្រទេសចិនដ៏ស្រស់ស្អាត៕

អ្នកបកប្រែ:孔思琦

ពិភាក្សា()