孔思琦
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោកXi​ Jinping​ ប្រធានរដ្ឋចិនថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំការងាររបស់តំណាងប្រជាជននៃមជ្ឈិមចិនដោយសង្កត់ធ្ងន់ថា​​ ត្រូវប្រកាន់ខ្ជាប់និងធ្វើឱ្យមានសុក្រឹតភាពនូវរបបសភាតំណាងប្រជាជនចិន ជំរុញឥតឈប់ឈរនូវ​​​​​​​ប្រ​ជា​ធិបតេយ្យ​​ប្រជាជន​ក្នុង​​ដំណើរអភិវឌ្ឍន៍ទាំងមូល

2021-10-14 17:41:33

ថ្ងៃទី១៣ដល់ថ្ងៃទី១៤​​ ខែតុលា  កិកិច្ចប្រជុំការងាររបស់តំណាងប្រជាជននៃមជ្ឈិមចិនបានរៀបចំធ្វើនៅទីក្រុងប៉េកាំងប្រទេសចិន។លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ​ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការ​យោធាមជ្ឈិមចិន​បានចូលរួមក្នុងកិច្ចប្រជុំនេះហើយព្រមទាំងសុន្ទរកថាគន្លឹះ ដោយសង្កត់ធ្ងន់ថារបបសភាតំណាងប្រជាជនគឺជារបបដ៏ល្អមួយដែលសមស្របនឹងស្ថានការណ៍ពិតរបស់ប្រទេសចិន  បានឆ្លុះបញ្ចាំងពីលក្ខណៈពិសេសនៃប្រទេសសង្គមនិយម ធានាឱ្យប្រជាជនធ្វើជាម្ចាស់ផ្ទះប្រទេសជាតិនិងធានានូវការសម្រេចបាននូវការស្តារភាពរុងរឿងថ្កុំថ្កើងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញផងដែរ។វាគឺជាការបង្កើតដ៏មហិមានៃគណបក្សកុម្មុយនិស្តចិនដែលបានដឹកនាំប្រជាជនចិននៅក្នុងប្រវត្តិសាស្ត្ររបបនយោបាយរបស់មនុស្សជាតិ  ហើយក៏ជារបបនយោបាយថ្មីដែលមានសារៈសំខាន់យ៉ាងខ្លាំងនៅក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍនយោបាយនៅក្នុងប្រទេសចិន រហូតដល់ទូទាំងពិភពលោកផងដែរ។យើងត្រូវប្រកាន់ខ្ជាប់នូវមាគ៌ាអភិវឌ្ឍន៍នយោបាយសង្គមនិយមដែលមានលក្ខណៈពិសេសចិន ប្រកាន់ខ្ជាប់និងធ្វើឱ្យមានសុក្រឹត្យភាពនូវរបបប្រជាជន  ពង្រឹងនិងធ្វើឱ្យប្រសើរឡើងនូវការងាររបស់សភាតំណាងប្រជាជននៅយុគសម័យថ្មី   បន្តជំរុញឥតឈប់ឈរនូវប្រជាធិបតេយ្យប្រជាជនក្នុងដំណើរអភិវឌ្ឍន៍ទាំងមូល ​ ​ពង្រឹងនិងអភិវឌ្ឍស្ថានការណ៍នយោបាយប្រកបដោយភាពរស់រវើក  ស្ថិរភាពនិងសាមគ្គីភាព៕

អ្នកបកប្រែ:孔思琦

ពិភាក្សា()