刘妍
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោកXiJinpingប្រធានរដ្ឋចិនជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោកស្រីMerkelនាយករដ្ឋមន្ត្រីអាល្លឺម៉ង់

2021-10-14 10:28:32 cri

ថ្ងៃទី​១៣ ខែតុលា លោក​XiJinping​ប្រធានរដ្ឋ​ចិន​បាន​ជួប​សន្ទនា​តាម​ប្រព័ន្ធ​វីដេអូ​ជា​មួយ​លោក​ស្រីMerkel​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​។​ភាគី​ទាំង​២​បាន​រំលឹក​ឡើង​វិញ​នូវ​ការ​អភិវឌ្ឍ​នៃ​ទំនាក់ទំនងរវាង​ប្រទេស​ចិន​និង​អាល្លឺម៉ង់​ ទំនាក់ទំនង​រវាង​ប្រទេស​ចិន​និង​សហភាព​អឺរ៉ុប​ ​ព្រមទាំង​ផ្លាស់ប្តូរ​មតិយោបល់​ដោយ​ស៊ីជម្រៅ​អំពី​​បញ្ហា​ពាក់​ព័ន្ធ​ក្រោម​បរិយាកាស​ប្រកប​ដោយ​មេត្រីភាព​។​

លោកXiJinping​បាន​ថ្លែងថា​ ​“​លោកស្រី​ជា​មិត្ត​ចាស់​របស់​ប្រជាជន​ចិន ​លោកស្រី​ក៏​នឹង​ជិត​លា​ចេញ​ពី​មុខតំណែងជា​​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​ដែរ​​ ​ប្រជាជន​ចិន​ឱ្យ​តម្លៃ​ខ្លាំង​ចំពោះ​​មនោសញ្ចេតនាមិត្តភាព​ ​ទ្វារ​របស់​ប្រទេស​ចិន​បើក​ចំហ​ចំពោះ​លោកស្រី​ជា​និច្ច។​”

លោក​XiJinpingបន្តទៀតថា​ ​“​ចាប់​ពី​ស្គាល់គ្នា​​ជា​មួយ​លោកស្រី​នៅ​ពេល​បំពេញ​
ទស្សនកិច្ច​នៅ​អាល្លឺម៉ង់​នៅ​ឆ្នាំ​២០០៩​មក​ ​យើង​បាន​ធ្វើ​ការ​ប្រាស្រ័យទាក់​ទង​យ៉ាង​ស៊ីជម្រៅ​អំពី​លើ​ទំនាក់ទំនង​ទ្វេភាគី​ ​បញ្ហា​សំខាន់​ៗ​លើ​អន្តរជាតិ​និង​ក្នុង​តំបន់​​ ព្រមទាំង​​បទពិសោធន៍​អភិបាលកិច្ច​ដែល​បាន​​ហើយ​រួមគ្នា​ជំរុញ​ឱ្យ​ទំនាក់ទំនងទ្វេភាគី​វិវឌ្ឍ​ទៅ​មុខ ហើយ​ក៏​ជំរុញ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ចិន​និង​អាល្លឺម៉ង់​ក្នុង​ការ​ឆ្លើយតបន​បញ្ហា​​ប្រឈម​សកល​ផងដែរ​។​ឆ្នាំ​២០២២​ជា​​ខួប​ទី​៥០​នៃ​ការ​បង្កើត​ទំនាក់ទំនង​ផ្លូវ​ទូត​រវាង​ប្រទេស​ចិន​និង​អាល្លឺម៉ង់​ ​​សង្ឃឹមថា​ ​អ្វី​ទាំង​នេះ​នឹង​អាច​បន្ត​ទៅ​មុខទៀត​៕”

លោកXiJinpingប្រធានរដ្ឋចិនជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោកស្រីMerkelនាយករដ្ឋមន្ត្រីអាល្លឺម៉ង់_fororder_微信图片_20211014094043

 

អ្នកបកប្រែ:刘妍

ពិភាក្សា()