孔思琦
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោក Xi Jinping ប្រធានរដ្ឋចិន អញ្ជើញចូលរួមពិធីបើកនៃមហាសន្និបាតស្តីពីគមនាគមន៍ប្រកបដោយនិរន្តរភាពសកលលើកទី ២ របស់អង្គការសហប្រជាជាតិ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូ

2021-10-14 21:53:08

លោក Xi Jinping ប្រធានរដ្ឋចិន អញ្ជើញចូលរួមពិធីបើកនៃមហាសន្និបាតស្តីពីគមនាគមន៍ប្រកបដោយនិរន្តរភាពសកលលើកទី ២ របស់អង្គការសហប្រជាជាតិ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូ_fororder_93a5bd0f646a22bdb56d8fe331431d5

នាយប់ថ្ងៃទី១៤ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីបើកនៃមហាសន្និបាតស្តីពីគមនាគមន៍ប្រកបដោយនិរន្តរភាពសកលលើកទី ២ របស់អង្គការសហប្រជាជាតិ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូ។

លោកXi  Jinpingបានសង្កត់ធ្ងន់ថា​ ​គមនាគមន៍គឺជាសសៃឈាមរបស់សេដ្ឋកិច្ចនិងជាចំណងនៃអរិយធម៌។ បើមើលពីប្រវតិ្តសាស្រ្តពិភពលោក  ចាប់ពីផ្លូវសូត្របុរាណដល់យុគសម័យនាវាចរណ៍  រហូតដល់បណ្តាញគមនាគមន៍ទំនើបដែលពង្រីកទៅគ្រប់ទិសទី ​គមនាគមន៍បានជំរុញសមាហរណកម្មសេដ្ឋកិច្ចនិងការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិ​   ដែលធ្វើឱ្យពិភពលោកក្លាយជា“ ភូមិផែនដី” ដែលមានការតភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ៕

អ្នកបកប្រែ:孔思琦

ពិភាក្សា()