刘妍
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ព័ត៌មានសំខាន់ៗ

2021-10-15 12:10:28 cri

- ​លោក​XiJinping​ប្រធានរដ្ឋ​ចិន​បាន​អញ្ជើញ​ចូលរួម​ពិធី​បើក​​មហាសន្និបាត​ស្តីពី​គមនាគមន៍​ប្រកប​ដោយ​​និរន្តរភាព​ជា​សកល​នៃ​អង្គការ​សហប្រជាជាតិ​លើក​ទី​២​តាម​ប្រព័ន្ធ​វីដេអូ ​ព្រមទាំង​ថ្លែង​សុន្ទរកថា​ក្រោម​ចំណង​ជើងថា​ «​​ប្រាស្រ័យ​ទាក់​ទង​គ្នា​ជា​មួយ​ពិភពលោក​ ​តភ្ជាប់​​ជា​មួយ​យុគសម័យ​ ​ដើរ​​តាម​មាគ៌ា​អភិវឌ្ឍន៍​ជា​និរន្តរភាព​»​។

- ​លោក​XiJinpingប្រធានរដ្ឋ​ចិន​បាន​លើក​ឡើង​ថា​ ​ប្រកាន់​ខ្ជាប់​និង​ធ្វើ​ឱ្យ​មាន​សុក្រឹតភាព​នូវ​សភា​តំណាង​ប្រជាជន​​ ​ជំរុញ​ប្រជាធិបតេយ្យ​ប្រជាជន​ក្នុង​​ដំណើរ​អភិវឌ្ឍន៍​ទាំង​មូល​។​

- ​«របាយការណ៍ស្តីពី​ការ​អភិវឌ្ឍ​គមនាគមន៍​ប្រកប​ដោយ​និរន្តរភាព​របស់​ប្រទេស​ចិន​»​ត្រូវ​បាន​ប្រកាស​។​

- ​​យានអវកាស​ដឹក​​មនុស្ស​Shenzhou​-13​នឹង​បញ្ចូន​អវកាសយានិក​បី​រូប​ទៅ​កាន់​ស្ថានីយ​អវកាស​ចិន​​។

- ​ចិនដីគោក​សម្តែង​ការ​យកចិត្តទុកដាក់​ចំពោះគ្រោះ​អគ្គិភ័យ​នៅ​ក្រុង​Gaoxiong​តំបន់​តៃវ៉ាន់​ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​និង​រង​របួស​ជា​ច្រើន​នាក់​។

- មហាសន្និបាត​អង្គការសហប្រជាជាតិ​បាន​បោះឆ្នោត​ជ្រើសរើស​សមាជិក​ចំនួន​១៨​នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ រួម​មាន​សហរដ្ឋ​អាមេរិក​ជា​ដើម​។

- ​តំណាង​សហភាព​អឺរ៉ុប​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អ៊ីរ៉ាក់​ ដើម្បី​ពិគ្រោះពិភាក្សា​អំពី​បញ្ហា​ការ​ចរចា​​ដោយ​សនិ្តភាព​អំពី​បញ្ហា​នុយគ្លេអ៊ែរ​អ៊ីរ៉ង់​។

អ្នកបកប្រែ:刘妍

ពិភាក្សា()