郭翔青
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

#CCFR​ Comment#​បទវិភាគ៖គមនាគមន៍របស់ចិន​នឹង​ដើរ​តួនាទី​នាំ​មុខគេ​ដើម្បីជំរុញ​ការ​អភិវឌ្ឍជា​សកលប្រកបដោយនិរន្តរភាព ក៏ដូច​ជា​បង្កើត​សហគមន៍រួម​ជោគវាសនាតែមួយ​របស់មនុស្សជាតិ

2021-10-15 12:18:53 cri

​​      មហាសន្និបាតស្តីពីគមនាគមន៍សកលលោកប្រកបដោយនិរន្តរភាពលើកទី ២ នៃអង្គការសហប្រជាជាតិ ក្រោមប្រធានបទ “គមនាគមន៍និរន្ដរភាព ការអភិវឌ្ឍន៍ជានិរន្តភាព” បាន​សម្ពោធបើក​ជា​ផ្លូវ​ការ​នៅក្រុង​ប៉េកាំងកាលពីថ្ងៃទី១៤ ខែតុលា ។ មហាសន្និបាត​លើក​នេះ​នឹង​ធ្វើ​ការ​ងារ​ជា​បន្ត​បន្ទាប់​នៃ​មហាសន្និបាតស្តីពីគមនាគមន៍សកលលោកប្រកបដោយនិរន្តរភាពលើកដំបូង​ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ក្រុង​ Ashkhabat រដ្ឋ​ធានីប្រទេស​តួកមេនីស្ថានកាលពីឆ្នាំ​២០១៦ ក្នុ​ងន័យ​ចង្អុល​បង្ហាញ​ពីទិសដៅអភិវឌ្ឍ​នៃវិស័យ​គមនាគមន៍ប្រកប​ដោយ​និរន្តរភាព ដើម្បីជំរុញ​ការ​សម្រេច​បាន​នូវ​គោលដៅ​នៃរបៀបវារៈ​អភិវឌ្ឍន៍ជា​និរន្តរភាពឆ្នាំ​២០៣០ខាងមុខ ។

      ទិន្នន័យ​ពាក់ព័ន្ធ​បាន​បង្ហាញឱ្យ​ឃើញថា គិត​រហូត​ដល់​ចុង​ឆ្នាំ​២០២០  ផ្លូវ​ដែក​របស់​ប្រទេស​ចិន​ដែល​បាន​ដាក់​ឱ្យ​ប្រើប្រាស់​មានប្រវែង​​១៤ម៉ឺន​៦ពាន់​គីឡូ​ម៉ែត្រ ត្រូវ​ជា​៧​ដង​បើ​ប្រៀប​ធៀប​នឹងរ​យៈពេល​ដំបូង​ដែល​ប្រទេស​ចិន​ថ្មី​ទើប​បង្កើត​ឡើង ។ ការ​អភិវឌ្ឍ​ផ្លូវដែក​ល្បឿន​លឿនរបស់ចិន​​គឺ​ឆាប់រហ័ស ពោលគឺ​ក្នុ​ងរយៈពេល​ដ៏ខ្លី សម្រេច​បាន​នូវពី​គ្មាន​ដល់​មាន និង​លោតផ្លោះដល់​លំដាប់ថ្នាក់ទីមួយ​នៅលើ​ពិភពលោក ។ គិត​រហូត​ដល់​ចុង​ឆ្នាំ​២០២០នេះ ​ផ្លូវ​ដែក​ល្បឿន​លឿន​របស់ចិន​ដែល​បាន​ដាក់ឱ្យ​ប្រើប្រាស់មានប្រវែង គឺ​៣ម៉ឺន​៨ពាន់​គីឡូ​ម៉ែត្រ​ ត្រូវ​ជា​២ភាគ៣​នៃ​ប្រវែង​ផ្លូវ​ដែក​ល្បឿន​លឿន​របស់សកលលោក​ដែល​បាន​ដាក់ឱ្យ​ប្រើប្រាស់ ។

       ឆ្នាំនេះ​ជាឆ្នាំ​ទីមួយ​នៃ​ការ​អនុវត្ត​ផែនការ​​អភិវឌ្ឍន៍ជាតិរយៈពេល​៥ឆ្នាំលើកទី​១៤ ហើយ​ក៏ជា​ឆ្នាំ​ទីមួយ​សម្រាប់​ពន្លឿន​ការកសាង​ប្រទេស​ខ្លាំង​ពូកែ​ខាង​ផ្នែកគមនាគមន៍​ផង​ដែរ ប្រទេស​ចិន​នឹង​បន្ត​ខិត​ខំប្រឹង​ប្រែង​ធ្វើ​ឱ្យ​បណ្តាញ​គមនាគមន៍ចម្រុះ​មាន​សុក្រឹតភាព បង្កើត​ប្រព័ន្ធ​សេវាចរាចរ​ណ៍ទំនិញសម័យ​ទំនើប ខិតខំជម្រុញនូវការអភិវឌ្ឍរួមបញ្ចូលគ្នារវាងវិស័យគមនាគមន៍ ដឹកជញ្ជូ​ន និងវិស័យកសិកម្មទំនើប វិស័យវិស័យកម្មន្តសាលជឿនលឿន វិស័យទេសចរណ៍ និងវិស័យជាប់ពាក់ព័ន្ធផ្សេងទៀត   ពង្រីកយ៉ាងសកម្មនូវ​មធ្យោបាយភស្ដុភារអន្តរជាតិ​ចម្រុះ​ ក៏ដូច​ជាធ្វើ​ឱ្យ​វិស័យគមនាគមន៍​និង​ដឹកជញ្ជូន​ដើរតួនាទី​ជាទីបង្អែកនិង​ធានាឱ្យ​បាន​ល្អផង​ដែរ ។

      បច្ចុប្បន្ន​នេះ គមនាគមន៍ជា​កម្លាំង​ចលករ​ស្នូល​ក្នុង​ការ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍ​​និរន្តរភាព​ជាសកល ជា​មួយ​គ្នា​នេះ បញ្ហា​បរិស្ថាន​ដែល​បណ្តាល​មក​ពី​ការ​អភិវឌ្ឍគមនាគមន៍​ក៏មិន​ត្រូវមើលរំលងឡើយ ។ ទិន្នន័យ​បាន​បង្ហាញឱ្យ​ឃើញថា យោងតាម​ទស្សនៈនិង​វិធីសាស្ត្រ​នៃ​ការ​អភិវឌ្ឍ​គមនាគមន៍បៃតង​ទទួល​បាន​ការ​ច្នៃប្រឌិត​ថ្មី​ឥត​ឈប់ឈរ ការ​ប្រើប្រាស់​ថាមពល​និង​កម្រិត​បញ្ចេញកាបូនរបស់​គមនាគមន៍​និង​ការ​ដឹក​ជញ្ជូន​របស់​ចិន​ក៏បាន​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់ បើ​ប្រៀប​ធៀបនឹង​ឆ្នាំ​២០១៥ កម្រិត​បញ្ចេញ​កាបូន​លើវិស័យ​​គមនាគមន៍​និង​ការ​ដឹក​ជញ្ជូន​របស់​ចិន​កាល​ពី​ឆ្នាំ​២០២០ បាន​ធ្លាក់ចុះ​៧.៥ភាគរយ ។ នៅពេល​អនាគត ប្រទេសចិន​នឹង​ពន្លឿន​បង្កើត​មធ្យោបាយ​គមនាគមន៍​និង​ដឹក​ជញ្ជូ​ន​បៃតង​​កាបូន​ទាប​ ក្នុង​ន័យ​បង្កើន​កិច្ច​កសាង​ហេដ្ឋារចនាសម័្ពន្ធ​បៃតង ដើម្បី​ធ្វើ​ឱ្យ​គមនាគមន៍​អាចធនាបាននូវកិច្ចការពារ​បរិស្ថាន និង​ការ​ធ្វើ​ដំណើរ​ដោយបំភាយកាបូនទាប។

      បច្ចុប្បន្ន​នេះ ប្រទេស​ចិន​បាន​បើក​ផ្លូវ​ដឹក​ជញ្ជូន​កុងតឺន័រនៅមហា​សមុទ្រ​ប៉ាស៊ីហ្វិក ទ្វីបអឺរ៉ុប មហាសមុទ្រ​អាត្លង់​ទិច អាស៊ីប៉ាស៊ីហ្វិក​ អាស៊ីអាគ្នេយ៍និង​អាស៊ីខាង​ត្បូង​ជាដើម ដែល​បាន​កកើតជា​ប្រព័ន្ធ​សេវា​ខ្សែ​សង្វាក់ចរាចរ​ណ៍ទំនិញអន្តរជាតិ ដែល​ចាត់ទុក​ការ​​ដឹក​ជញ្ជូន​ទំនិញអន្តរជាតិ​តាម​ផ្លូវ​ទឹក​ ផ្លូវ​អាកាស​ និង​តភ្ជាប់​ជា​មួយ​ផ្លូវ​ដែក​ជាចម្បង ។ ខណៈពេល​ឈា​ន​ចូល​ដំណាល់កាល​អភិវឌ្ឍ​ថ្មី ស្របពេល​នឹងការ​​បើក​ទូលាយនិង​ធ្វើ​កិច្ច​សហប្រតិបតិ្តការ​អន្តរជាតិ​ ប្រទេស​ចិន​នឹង​ជំរុញ​ឱ្យ​បង្កបង្កើត​​ប្រព័ន្ធតភ្ជាប់គ្នាបូក​រួម​ទាំងផ្លូវ​គោក ផ្លូវ​ទឹក ផ្លូ​អាកាស​និង​ផ្លូវ​បណ្តាញ​ ដើម្បី​ជំរុញ​សកលភាវូបនីយកម្ម​សេដ្ឋកិច្ចទទួលបាន​ការ​អភិវឌ្ឍ​ប្រក​បដោយ​កាន់​តែ​បើក​ទូលាយ បរិយាប័ន្ន ផ្តល់​ផល​ប្រយោជន៍​រួម​គ្នា តុល្យភាពនិង​ឈ្នះ-ឈ្នះ ៕

#CCFR​ Comment#​បទវិភាគ៖គមនាគមន៍របស់ចិន​នឹង​ដើរ​តួនាទី​នាំ​មុខគេ​ដើម្បីជំរុញ​ការ​អភិវឌ្ឍជា​សកលប្រកបដោយនិរន្តរភាព ក៏ដូច​ជា​បង្កើត​សហគមន៍រួម​ជោគវាសនាតែមួយ​របស់មនុស្សជាតិ_fororder_10151

#CCFR​ Comment#​បទវិភាគ៖គមនាគមន៍របស់ចិន​នឹង​ដើរ​តួនាទី​នាំ​មុខគេ​ដើម្បីជំរុញ​ការ​អភិវឌ្ឍជា​សកលប្រកបដោយនិរន្តរភាព ក៏ដូច​ជា​បង្កើត​សហគមន៍រួម​ជោគវាសនាតែមួយ​របស់មនុស្សជាតិ_fororder_10152

#CCFR​ Comment#​បទវិភាគ៖គមនាគមន៍របស់ចិន​នឹង​ដើរ​តួនាទី​នាំ​មុខគេ​ដើម្បីជំរុញ​ការ​អភិវឌ្ឍជា​សកលប្រកបដោយនិរន្តរភាព ក៏ដូច​ជា​បង្កើត​សហគមន៍រួម​ជោគវាសនាតែមួយ​របស់មនុស្សជាតិ_fororder_10153

 

អ្នកបកប្រែ:郭翔青

ពិភាក្សា()