姚诗娅
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោកMartin Jacquesថ្លែងថា ៖ ហេតុអ្វីបានជានិយាយថាប្រទេសចិនទទួលបានជោគជ័យក្នុងនាមជាប្រទេសដែលមានអរិយធម៌

2021-10-15 21:06:39

  លោកMartin Jacques ជាបញ្ញវន្តនិងអ្នកនិពន្ធដ៏ល្បីឈ្មោះរបស់ប្រទេសអង់គ្លេស  ជាអ្នកបកស្រាយអំពីប្រទេសចិនល្បីបំផុតមួយរូបនៅប្រទេសលោកខាងលិច។

   ថ្មីៗនេះ លោកPengDawei ប្រធានអ្នកកាសែតរបស់ទីភ្នាក់ងារសារព័ត៌មានចិនប្រចាំនៅប្រទេសអាល្លឺម៉ង់ និងជាអនុប្រធានវិទ្យាល័យសិក្សាស្រាវជ្រាវនៃទីភ្នាក់ងារសារព័ត៌មានចិនបានយកបទសម្ភាសន៏ជាមួយលោកMartin Jacques។ លោកMartin Jacquesបានថ្លែងថា បើសិនចង់យល់ដឹងពីភាពជោគជ័យលើការអភិវឌ្ឍដែលប្រទេសចិនបានទទួលបាន នោះចាំបាច់ត្រូវយល់ដឹងពីលក្ខណៈពិសេសរបស់អរិយធម៌ចិន ហើយត្រូវយល់ថាចិនមិនត្រឹមតែជារដ្ឋជាតិប៉ុណ្ណោះទេ ថែមទាំងជារដ្ឋអរិយធម៌ទៀតផង។ ចាំចាច់ត្រូវយល់ថា ប្រទេសចិនមិនមែនតែជាប្រទេសមានជនជាតិតែមួយប៉ុណ្ណោះទេ ថែមទាំងជាប្រទេសដែលមានអរិយធម៌ល្អទៀតផង។ លោកបានលើកឡើងថា​ ការប៉ុនប៉ងបង្ខំឱ្យប្រទេសចិនទទួលយកទស្សនៈតម្លៃដូចជាសិទ្ធិមនុស្សលោកខាងលិចរបស់បុគ្គលជាច្រើននោះបានធ្វើឱ្យប្រទេសលោកខាងលិចមិនបានយល់ដឹងពីប្រទេសចិននោះទ្បើយ។​​ លោកបានស្នើពួកគេដែរចង់ដឹងការពិតមែននោះគួរស្វែងយល់ពីប្រទេសចិនសិនថាចិនទទួលបានភាពជោគជ័យយ៉ាងដូចម្ដេចក្នុងការទប់ស្កាត់ជំងឺកូវីដ១៩៕

 

អ្នកបកប្រែ:姚诗娅

ពិភាក្សា()