孔思琦
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឈានចូលការរាប់ថយក្រោយរយៈពេល១០០ថ្ងៃ ផលិតផលមានអាជ្ញាប័ណ្ណពិសេសត្រូវបានដាក់បង្ហាញ

2021-10-15 15:27:29

ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឈានចូលការរាប់ថយក្រោយរយៈពេល១០០ថ្ងៃ ផលិតផលមានអាជ្ញាប័ណ្ណពិសេសត្រូវបានដាក់បង្ហាញ_fororder_微信图片_20211015152454

ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឈានចូលការរាប់ថយក្រោយរយៈពេល១០០ថ្ងៃ ផលិតផលមានអាជ្ញាប័ណ្ណពិសេសត្រូវបានដាក់បង្ហាញ_fororder_微信图片_20211015152500

ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែតុលា  ពិធីបញ្ជាទិញផលិតផលដែលមានអាជ្ញាប័ណ្ណការប្រកួតកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងបានរៀបចំឡើងនៅឧទ្យាន Shougang ក្រុងប៉េកាំង។ផលិតផលមានអាជ្ញាប័ណ្ណដែលបានតាំងបង្ហាញនៅក្នុងពិធីនេះ  គឺសម្បូរបែបនិងប្រកបដោយការច្នៃប្រឌិតថ្មី​​​​  ដោយរួមមានដូចជា  គ្រឿងសម្គាល់និវត្ថុវិចិត្រសិល្បៈ  វត្ថុរក្សាទុកដូចជាគ្រឿងអលង្ការលោហធាតុ​​​​  ហើយក៏មានសម្លៀកបំពាក់​​  ឆត្រ ​និងប្រដាប់ប្រដាប្រើនៅខាងក្រៅផ្ទះដែលស្រស់ស្អាតនិងល្អប្រណីតផងដែរ។

បច្ចុប្បន្ននេះ  គណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបានអភិវឌ្ឍផលិតផលដែលមានអាជ្ញាប័ណ្ណជាងចំនួន១៦ជំពូកត្រូវជា៤៥០០ប្រភេទ  ហើយបានបើកហាងលក់រាយនូវផលិតផលមានអាជ្ញាប័ណ្ណចំនួន ១៨៤នៅទូទាំងប្រទេសចិន។ផលិតផលទាំងនេះបានបង្ហាញពីវប្បធម៌ប្រពៃណីចិនជាពិសេសវប្បធម៌ព្រិលទឹកកក វប្បធម៌បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិននិងវប្បធម៌មហាកំពែង ផលិតផលទាំងនេះមានលក្ខណៈវប្បធម៌នៃទីក្រុងជាម្ចាស់ផ្ទះហើយទទួលបានការយកចិត្តទុកដាក់និងការស្វាគមន៍យ៉ាងទូលំទូលាយពីអ្នកប្រើប្រាស់៕

 

អ្នកបកប្រែ:孔思琦

ពិភាក្សា()