邓倩
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Charles Michel ប្រធានក្រុមប្រឹក្សាទ្វីបអឺរ៉ុប

2021-10-16 12:21:59

      ថ្ងៃទី ១៥ ខែតុលា  ​លោក Xi Jinping ​ប្រធានរដ្ឋចិន​​បាន​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយលោក Charles Michel ​ប្រធាន​ក្រុមប្រឹក្សា​ទ្វីបអឺរ៉ុប​។

      លោក Xi Jinping ​បាន​លើកឡើង​ថា  ​ឆ្នាំនេះ ​ស្ថានការណ៍​អន្តរជាតិ​មាន​ការប្រែប្រួល​ថ្មី​ ​ទំនាក់ទំនង​រវាង​ចិន​និង​អឺរ៉ុប​ក៏​ប្រឈម​នឹង​បញ្ហា​ថ្មី​ដែរ។ ​ប្រទេសចិន​និង​សហភាព​អឺរ៉ុប​ជា​កម្លាំង​​ឯករាជ្យ​និង​ម្ចាស់ការ​​​ធំៗ​ចំនួន​២​ និងជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​ដែរ​  ​ភាគីទាំងពីរ​​មានភាពចាំបាច់​បង្កើន​ការផ្លាស់ប្តូរ​ជា​យុទ្ធសាស្ត្រ ​រួមគ្នា​ជំរុញ​ឱ្យ​ទំនាក់ទំនង​ចិន​-អឺរ៉ុប​អភិវឌ្ឍ​​យ៉ាង​ល្អ​ប្រកបដោយ​ស្ថិរភាព ​​រឿង​នេះ​វា​សមស្រប​នឹង​ផលប្រយោជន៍​រួម​នៃ​ចិននិងអឺរ៉ុប។​

      លោក Xi Jinping ​បាន​សង្កត់ធ្ងន់ថា  ​​ចិននិងអឺរ៉ុប​គួរ​យល់ដឹង​គ្នា​យ៉ាងត្រឹមត្រូវ​  ​ប្រកាន់​ខ្ជាប់​នូវ​ការពិភាក្សា​និង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ ​គោរពគ្នា​ ​ផ្តល់​ផល​ប្រយោជន៍គ្នា​និង​​​ឈ្នះ-ឈ្នះ​។ ​ស្វាគមន៍​​​សហភាព​អឺរ៉ុប​និង​​និង​ប្រទេស​ជា​សមាជិក​ចូលរួម​យ៉ាង​សកម្ម​ក្នុង​គំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍ជាសកល​  ​​រួមជាមួយប្រទេសចិន​និង​ប្រទេស​ដទៃ ​ដើម្បី​ជួយ​ប្រទេស​កំពុងអភិវឌ្ឍ​សម្រាច​បាន​ក្នុងពេលឆាប់ៗ នូវ​របៀបវារៈ​អភិវឌ្ឍន៍​ជា​និរន្តរភាព​ឆ្នាំ ២០៣០ ​នៃ​អង្គការ​សហប្រជាជាតិ។

      ជាការឆ្លើយតប  ​លោក Charles Michel ​បាន​ថ្លែងថា   ​​ការ​​អភិវឌ្ឍ​​ទំនាក់ទំនង​ភាពជាដៃគូ​​យុទ្ធសាស្ត្រ​រវាង​អឺរ៉ុបនិងចិន​ជា​បន្ត​បន្ទាប់​  ​សមស្រប​នឹង​ផលប្រយោជន៍​រួម​របស់​ប្រជាជន​ទ្វេភាគី។​  ​​​អឺរ៉ុប​មាន​ឆន្ទៈ​​រួមជាមួយ​ចិន​ ​បង្កើន​ការសន្ទនា​និង​ការប្រាស្រ័យទាក់ទងគ្នា​ដោយ​ឈរ​លើ​មូលដ្ឋាន​​នៃ​ស្មារតី​គោរពគ្នា​ទៅវិញទៅមក  ​​ដើម្បី​គ្រប់គ្រង​ការខ្វែងមតិ​គ្នា​ប្រកបដោយ​ប្រសិទ្ធភាព​និង​​សមរម្យ។ ​អឺរ៉ុប​មានឆន្ទៈ​​រួមជាមួយចិន ​​បង្កើន​កិច្ចសហប្រតិបត្តិការ​​​ជាក់ស្តែង​ឱ្យ​កាន់តែ​ស៊ីជម្រៅ​​ក្នុង​វិស័យ​ដូចជា​​ សេដ្ឋកិច្ច​បៃតង​ សេដ្ឋកិច្ច​ឌីជីថលជាដើម  ​​​ធ្វើ​ការផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​អំពី​គំនិត​ផ្តួចផ្តើម​ស្តីពី​ការអភិវឌ្ឍ​ជាសកល​ផងដែរ  ​ក៏ដូចជា​រក្សា​ការទាក់ទងសម្របសម្រួល​យ៉ាង​ជិតស្និត​ក្នុងបញ្ហា​អន្តរជាតិ​សំខាន់​ៗ​៕​

អ្នកបកប្រែ:邓倩

ពិភាក្សា()