王昭君
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោកស្រី Peng Liyuan អញ្ជើញចូលរួមពិធីប្រគល់រង្វាន់អប់រំកុមារីនិងស្រ្តីនៃអង្គការយូណេស្កូប្រចាំឆ្នាំ ២០២១

2021-10-16 11:29:30 cri

លោកស្រី Peng Liyuan អញ្ជើញចូលរួមពិធីប្រគល់រង្វាន់អប់រំកុមារីនិងស្រ្តីនៃអង្គការយូណេស្កូប្រចាំឆ្នាំ ២០២១_fororder_微信图片_20211016112611

   ​  នៅរសៀលថ្ងៃទី ១៥ ខែតុលា ​លោកស្រី Peng Liyuan ភរិយារបស់​លោក​ Xi Jinping​ ប្រធាន​រដ្ឋចិន​ និងជា​បេសកជនពិសេស​ទទួលបន្ទុកជំរុញការ​អប់រំ​របស់កុមារីនិង​ស្រ្តី​នៃ​អង្គការ​យូណេស្កូ​រ​បានអញ្ជើញចូលរួម​ពិធីប្រគល់រង្វាន់អប់រំកុមារីនិង​ស្រ្តីនៃ​អង្គការ​​យូណេស្កូ​​ប្រចាំឆ្នាំ​ ២០២១ ព្រមទាំងបាន​ថ្លែង​សុន្ទរកថា​​តាមប្រព័ន្ធវីដេអូ។

      ​ជាបឋម លោកស្រី Peng Liyuan បាន​សម្តែងការ​អបអរចំពោះ​ជ័យភាលីដែល​មកពី​ប្រទេសប្រេស៊ីល​និង​មូហ្សាំប៊ី។ លោកស្រីថ្លែងថា ការដែលប្រទេសចិន​ធ្វើ​​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​អង្គការយូណេស្កូ​ខាងផ្នែក​រង្វាន់អប់រំ​កុមារីនិងស្ត្រីជាទីចាប់ផ្តើម​ថ្មីមួយ ដែលនឹង​បំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់​បុព្វការណ៍អប់រំកុមារី​និងស្រ្តី។​ រំពឹង​ថា ​សហគមន៍អន្តរជាតិកាន់តែ​យកចិត្តទុកដាក់និង​គាំទ្រ​ការអប់រំកុមារីនិងស្ត្រី ​ដើម្បីរួម​ចំណែក​ថ្មីសម្រាប់​ការ​សម្រេចបាននូវ​គោលដៅ​អភិវឌ្ឍន៍​ជានិរន្តរភាព​ឆ្នាំ ​២០៣០​ របស់​អង្គការ​សហប្រជាជាតិ។

      លោកស្រី Peng Liyuan បានគូសបញ្ជាក់ថា​ ​បច្ចុប្បន្ន ​ជំងឺកូវីដ ១៩ បន្ត​រីករាលដាល

នៅ​​ទូទាំង​ពិភពលោក​ ​ដែលបាន​ជះឥទ្ធិពលអវិជ្ជមាន​យ៉ាងច្បាស់លាស់ចំពោះ​ការអប់រំ​កុមារី​និងស្ត្រី។ យើង​ត្រូវ​ពុះពារឧបសគ្គ ​ចាត់វិធានការចំគោលដៅនិង​មានប្រសិទ្ធភាព ​ដើម្បី​ផ្តល់​ការ​អប់រំ​ដ៏យុត្តិធម៌និងមានគុណភាពខ្ពស់ដល់ពួកគេ។ ​

      ចុងក្រោយ លោកស្រីបានសម្តែងថា ក្នុងនាមជាបេសកជនពិសេសទទួលបន្ទុកជំរុញការ​​អប់រំ​​របស់កុមារីនិង​ស្រ្តី លោកស្រីរីករាយពួតដៃធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយ​អ្នកទាំង​អស់​​គ្នា​ ដើម្បីធ្វើ​ឱ្យកុមារកាន់តែច្រើននិង​បងប្អូនស្រីកាន់តែច្រើនទទួលបានអនាគតដ៏ល្អ​វបរ​៕

 

អ្នកបកប្រែ:王昭君

ពិភាក្សា()