魏伟
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

#CCFRComment#បទវិភាគ៖ជំរុញប្រជាធិបតេយ្យប្រជាជនក្នុងដំណើរអភិវឌ្ឍន៍ទាំងមូលឱ្យមានសុក្រឹតភាពឥតឈប់ឈរក្នុងន័យធានាឱ្យបានកាន់តែល្អឱ្យប្រជាជនធ្វើជាម្ចាស់ផ្ទះ

2021-10-16 07:57:02 cri

#CCFRComment#បទវិភាគ៖ជំរុញប្រជាធិបតេយ្យប្រជាជនក្នុងដំណើរអភិវឌ្ឍន៍ទាំងមូលឱ្យមានសុក្រឹតភាពឥតឈប់ឈរក្នុងន័យធានាឱ្យបានកាន់តែល្អឱ្យប្រជាជនធ្វើជាម្ចាស់ផ្ទះ_fororder_1016柬评图片1

    "តើប្រទេសមួយ​មាន​ប្រជាធិបតេយ្យ​ឬអត់ ​បញ្ហា​គន្លឹះ​គឺនៅត្រង់ ​តើប្រជាជន​បានធ្វើជា​ម្ចាស់​​ផ្ទះ​យ៉ាងពិតប្រាកដ​ឬយ៉ាងណា ​"។ ​ពេល​ថ្លែង​សុន្ទរកថាគន្លឹះ​ក្នុង​សន្និសីទ​អំពី​ការងារ​សភា​តំណាង​ប្រជាជន​ទូទាំងប្រទេស​នៃ​មជ្ឈិម​ចិន​ដែល​បើកធ្វើ​នាពេលថ្មីៗ​កន្លងទៅនេះ ​លោក ​Xi ​Jinping ​ប្រធានរដ្ឋចិន​បាន​ធ្វើ​សេចក្តីសន្និដ្ឋាន​ដូចពោល​ខាងលើ​នេះ។ ​ទស្សនៈ​ស្តីពី​"ប្រជាធិបតេយ្យ​​ប្រជាជន​ក្នុង​ដំណើរ​អភិវឌ្ឍន៍​ទាំង​មូល"​ដែល​លោក​ប្រធានរដ្ឋចិន ​Xi ​Jinping ​បាន​អធិប្បាយ​យ៉ាង​ស៊ី​ជម្រៅ ​គឺជា​របបប្រជាធិបតេយ្យ​ដែលអាច​ធានា​ឱ្យ​ប្រជាជន​ធ្វើ​ជា​​ម្ចាស់ផ្ទះ​និង​ដោះស្រាយ​​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាជន​ដែលបាន​បង្ហាញ​ពី​លក្ខណៈ​ពិសេស​យ៉ាងច្បាស់លាស់​នៃ​ប្រជាធិបតេយ្យ​បែបចិន ​។​

    ក្នុងនាមជា​គណបក្ស​កាន់អំណាច​ធំជាងគេ​នៅលើ​ពិភពលោក ​ចាប់តាំងពី​បាន​បង្កើត​ឡើង​មក ​បក្សកុម្មុយនិស្តចិន​ក៏បាន​តម្កល់ទុក​ការសម្រេចឱ្យ​ប្រជាជន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ជា​បេសកកម្ម​សំខាន់​របស់ខ្លួន ​។ ​បន្ទាប់ពី​សាធារណរដ្ឋប្រជាមានិតចិន​បាន​បង្កើតឡើង ​ឆ្លង​តាម​រយៈ​ការ​បង្កើត​ការចាត់​ចែង​ខាង​នយោបាយ​ដ៏​សំខាន់​មួយចំនួន ​ដូចជា ​របប​សភា​តំណាង​​ប្រជាជន ​របប​ពហុបក្ស​ធ្វើ​កិច្ចសហប្រតិបតិ្តការ​និង​ប្រឹក្សានយោបាយ​ជាមួយគ្នា​ជា​ដើម ​បាន​ធានា​ឱ្យ ​"អំណាច​ទាំងអស់​របស់​ប្រទេសជាតិ" ​ត្រូវ​ក្តាប់ជាប់​យ៉ាងមុតមាំ​ក្នុង​ដៃ​របស់​ប្រជាជន​។ ​ចាប់​តាំង​ពី​​សមាជ​បក្សកុម្មុយនិស្តចិន​លើកទី ​១៨ ​មក ​គណបក្ស​កាន់​អំណាច​ចិន​បាន​ធ្វើឱ្យ​ស៊ីជម្រៅ​នូវ​ការ​ស្វែងយល់​អំពី​ក្រឹត្យក្រមអភិវឌ្ឍន៍​នៃ​នយោបាយ​ប្រជាធិបតេយ្យ ​ហើយបាន​លើក​ឡើង​នូវ​ទស្សនៈ​សំខាន់​ស្តីពី​"ប្រជាធិបតេយ្យ​ប្រជាជន​ក្នុង​ដំណើរ​អភិវឌ្ឍន៍​ទាំង​មូល" ​។​

    មជ្ឈដ្ឋានខាងក្រៅ​បាន​មើលឃើញ​ថា ​"ប្រជាធិបតេយ្យ​ប្រជាជន​ក្នុង​ដំណើរអភិវឌ្ឍន៍​ទាំង​​មូល​​"របស់ប្រទេសចិន​មិនត្រឹមតែ​មាន​របៀបវារៈ​ខាង​ប្រព័ន្ធរបប​ប្រកបដោយ​សុក្រឹតភាព​ប៉ុណ្ណោះទេ ​ថែមទាំង​ក៏​មាន​ការអនុវត្ត​ជាក់ស្តែង​សម្រាប់​ចូល​រួម​ប្រឹក្សា​កិច្ចការ​នយោបាយ​​យ៉ាង​ពេញលេញ​ផងដែរ ​។ ​រាល់សេចកី្តសម្រេចចិត្ត​ផ្នែក​នីតិប្បញ្ញតិ្តសំខាន់ៗ​របស់​ចិន​ទាំង​អស់​សុទ្ធតែបាន​បង្កើតឡើង​តាមរយៈរបៀបវារៈ ​ការពិគ្រោះពិភាក្សា​និង​ការ​ធ្វើ​សេចក្តីសម្រេចចិត្ត​​ប្រកបដោយ​វិទ្យាសាស្ត្រ​និង​ប្រជាធិបតេយ្យ ​។ ​ប្រការ​នេះ​បាន​ធានា​យ៉ាង​ជាក់​លាក់​ឱ្យ​រាល់​របបច្បាប់​សុទ្ធតែ​ទទួល​យ៉ាងពេញ​លេញ​នូវ​មតិយោបល់​ពី​មជ្ឈ​ដ្ឋាន​នានា​ក្នុង​សង្គម​ក្នុងន័យ​គាំពារ​ផលប្រយោជន៍​របស់​ប្រជាជន​ចិន​ដ៏​ច្រើនកុះករ​ឱ្យបាន​កាន់​តែ​ល្អ ​។​

    ភាពជោគជ័យ​នៃ​"ប្រជាធិបតេយ្យ​ប្រជាជន​ក្នុង​ដំណើរអភិវឌ្ឍន៍ទាំង​មូល"​បាន​ធ្វើឱ្យ​ពិភពលោក​យល់ឃើញ​ថា ​"តើប្រទេសមួយ​មាន​ប្រជាធិបតេយ្យ​ឬ​អត់ ​ត្រូវ​អាស្រ័យ​ដោយ​ប្រជាជន​របស់ប្រទេសខ្លួន​មក​វាយតម្លៃ ​តែគឺ​មិនមែន​អាស្រ័យដោយ​មនុស្សមួយចំនួនតូច​នៅ​ខាង​ក្រៅ​មក​និយាយ​ឆ្កាដៃ​ឆ្កាជើង​នោះឡើយ" ​។ ​លោក ​Shuki ​Said ​នីតិបណ្ឌិត​ដ៏​ល្បី​ឈ្មោះ​របស់​អេហ្ស៊ីប​បាន​លើកឡើងថា ​សមិទ្ធផល​អភិវឌ្ឍន៍​ដ៏ធំធេង​របស់ចិន​បាន​បញ្ជាក់​រួច​ហើយថា ​ប្រជាធិបតេយ្យ​ប្រជាជន​ក្នុង​ដំណើរអភិវឌ្ឍន៍ទាំង​មូលរបស់ចិន​គឺ ​សមហេតុ​ផល​និង​ប្រកបដោយ​ប្រសិទ្ធភាព​ដែល​បាន​ជំរុញ​ការវិវឌ្ឍរីកចម្រើន​របស់​ប្រទេសជាតិ​និង​បំផុស​ភាពរស់រវើក​និង​កម្លាំង​ផលិតកម្ម​របស់​ប្រជាជន ​។​

    "ប្រជាធិបតេយ្យ​មិនមែនជា​វត្ថុ​តែង​លម្អ​នោះទេ ​តែគឺត្រូវ​ប្រើប្រាស់​ក្នុង​ការដោះស្រាយ​បញ្ហា​របស់​ប្រជាជន ​"។ ​ប្រវត្តិសាស្ត្រ​បាន​បញ្ជាក់រួចហើយ​ថា ​"ប្រជាធិបតេយ្យបែបចិន"​គឺ ​មាន​ប្រសិទ្ធភាព​ល្អ ​។ នៅ​ពេល​អនាគត ​ប្រទេសចិន​នឹង​បន្ត​ដើរ​តាមផ្លូវ​​នេះ​យ៉ាង​មុតមាំ​ត​ទៅ​ទៀត​ ពោលគឺ ​អភិវឌ្ឍ​ឥតឈប់ឈរ​នូវ​ប្រជាធិបតេយ្យ​ប្រជាជន​ក្នុង​ដំណើរ​អភិវឌ្ឍន៍​ទាំង​​មូល​ដើម្បី​សម្រេចបាន​នូវ​បំណងប្រាថ្នា​និង​តម្រូវការ​របស់​ប្រជាជន​ចំពោះ​ជីវភាព​ដ៏​ល្អ​បវរ ​ក៏ដូចជា​រួមចំណែក​ជា​តម្រិះប្រាជ្ញា​ចិន​កាន់តែច្រើន​ដល់​វឌ្ឍនភាព​នៃ​អរិយធម៌​នយោបាយ​មនុស្សជាតិ​ផងដែរ ​៕​

#CCFRComment#បទវិភាគ៖ជំរុញប្រជាធិបតេយ្យប្រជាជនក្នុងដំណើរអភិវឌ្ឍន៍ទាំងមូលឱ្យមានសុក្រឹតភាពឥតឈប់ឈរក្នុងន័យធានាឱ្យបានកាន់តែល្អឱ្យប្រជាជនធ្វើជាម្ចាស់ផ្ទះ_fororder_1016柬评图片2

 

អ្នកបកប្រែ:魏伟

ពិភាក្សា()