孔思琦
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ក្រសួងការបរទេសចិន៖ ​សូមឱ្យយើងរួមគ្នាជូនពរយាន​អវកាស​Shenzhou-១៣ដឹកមនុស្សឱ្យបាញ់បង្ហោះដោយជោគជ័យ

2021-10-16 14:16:48

 

​ យាន​អវកាស​Shenzhou-១៣ដឹកមនុស្សត្រូវបានបាញ់បង្ហោះនាព្រឹកព្រលឹមថ្ងៃទី១៦ ​ខែតុលានេះ។​  អ្នកនាំពាក្យក្រសួងការបរទេសចិនលោកZhao​ Lijianបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី១៥​​ ខែតុលាថា​សូមឱ្យយើងរួមគ្នាជូនពរយានអវកាសShenzhou-១៣ដឹកមនុស្សឱ្យបាញ់បង្ហោះប្រកបដោយភាពជោគជ័យ។

លោក Zhao Lijianបានណែនាំថា  បេសកកម្មហោះហើរដោយដឹកមនុស្សរបស់យាន​អវកាស​Shenzhou-១៣គឺជាបេសកកម្មហោះហើរលើកទី៦នៅដំណាក់កាលផ្ទៀងផ្ទាត់បច្ចេកវិទ្យាគន្លឹះនៃស្ថានីយអវកាសចិន ដែលជាបេសកកម្មចុងក្រោយនៅក្នុងដំណាក់កាលនេះ  ហើយក៏ជាបេសកកម្មគន្លឹះដែលបន្តអភិវឌ្ឍសមិទ្ធផលពីមុននិងចាប់ផ្តើមត្រួតត្រាយសមិទ្ធផលថ្មីក្នុងដំណើរការការកសាងស្ថានីយអវកាសផងដែរ។

លោក Zhao Lijianបានសង្កត់ធ្ងន់ថា  បេសកកម្មShenzhou-១៣បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងថ្មីនិងការរួមចំណែកថ្មីរបស់ចិនចំពោះការរុករកខាងយានអវកាសដឹកមនុស្សដែលជាបុព្វហេតុរួមរបស់មនុស្សជាតិ។ ប្រទេសចិននឹងបន្តបង្កើនភាពស៊ីជម្រៅនិងភាពទូលំទូលាយនៃកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរអន្តរជាតិក្នុងវិស័យយានអវកាសដឹក មនុស្ស ហើយនឹងរួមចំណែកយ៉ាងសកម្មដល់ការរុករកអាថ៌កំបាំងនៃចក្រវាលរបស់មនុស្សជាតិ​  ការប្រើប្រាស់លំហអវកាសដោយសន្តិភាពនិង​ការជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិផងដែរ៕

អ្នកបកប្រែ:孔思琦

ពិភាក្សា()