徐晓霞
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោកXi Jinping ប្រធានរដ្ឋចិនជួបសន្ទនាតាមទូរសព្ទជាមួយលោក Lee Hsien Loong នាយករដ្ឋមន្ត្រីសឹង្ហបុរី

2021-10-16 11:49:46 cri

    កាលពីថ្ងៃទី ១៥ ខែតុលា លោកXi Jinping ប្រធានរដ្ឋចិន​បាន​ជួបសន្ទនាតាមទូរសព្ទ​ជាមួយ​លោក Lee Hsien Loong នាយករដ្ឋមន្ត្រី​សឹង្ហបុរី ។

    លោកXi Jinpingលើកឡើងថា បច្ចុប្បន្ន ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​នៃប្រទេស​ចិននិង​សឹង្ហបុរី និង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​សុទ្ធតែ​ស្ថិតនៅ​ទីចាប់ផ្តើមថ្មី​ជាប្រវត្តិសាស្ត្រ ភាគីទាំងពីរ​គួរតែ​ចាត់ទុក​ផលប្រយោជន៍​ប្រជាជន​ប្រទេសទាំងពីរ​និងភាពរុងរឿង​ក្នុងតំបន់​ជាការសំខាន់ រួមគ្នា​ដោះស្រាយ​បញ្ហាថ្មី​ដែល​អភិវឌ្ឍ​ក្រោយ​បញ្ចប់​ការរាលដាល​ជំងឺឆ្លង ។ ភាគីចិន​រីករាយ​រក្សា​ការទៅមក​ជាន់ខ្ពស់​និង​ការប្រាស្រ័យគ្នា​ជា​យុទ្ធសាស្ត្រ​ជាមួយ​ភាគីសឹង្ហបុរី បង្កើន​ការរួមគ្នា​បង្ការនិង​គ្រប់គ្រង​ជំងឺឆ្លង រៀបចំឡើងវិញ​នូវ​ការទៅមក​រវាងប្រជាជន​ដោយសមរម្យនិង​មាន​សណ្តាប់ធ្នាប់ ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​ខាងវិស័យ​ថ្នាំវ៉ាក់សាំង​និង​ការសិក្សាស្រាវជ្រាវ​ផលិតឱសថ​មានភាពស៊ីជម្រៅ ។ លោក​គូសបញ្ជាក់ថា ឆ្នាំនេះ​ជាខួបទី ៣០ នៃការបង្កើត​ទំនាក់ទំនង​សន្ទនា​រវាង​ចិននិងអាស៊ាន ចិន​រីករាយ​រួមជាមួយ​សឹង្ហបុរី​និង​ប្រទេស​អាស៊ាន​ដទៃទៀត ជំរុញ​ការកសាង​សហគមន៍​រួមកិច្ចសហប្រតិបត្តិការ​រវាង​ចិននិង​អាស៊ាន​ដែលមាន​ភាពកាន់តែ​ដិតស្និទ្ធ។

    ជាការ​ឆ្លើយតប លោក Lee Hsien Loong​ថ្លែងថា ភាគីសឹង្ហបុរី​សង្ឃឹមឱ្យ​រក្សា​ការទៅមករកគ្នា​ជាមួយ​ភាគីចិន ស្វែងរក​សក្តានុពល ត្រួសត្រាយ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ខាង​សេដ្ឋកិច្ច​ឌីជីថល ការអភិវឌ្ឍ​បៃតង ហិរញ្ញវត្ថុបៃតង​និង​បម្រែបម្រួល​អាកាសធាតុ​ជាដើម ។ ភាគីសឹង្ហបុរី​រីករាយ​រួមជាមួយប្រទេសចិន​រៀបចំ​ឱ្យបានល្អ​នូវសកម្មភាព​អបអរខួប ៣០ ឆ្នាំ​នៃការបង្កើត​ទំនាក់ទំនង​សន្ទនា​រវាង​អាស៊ាន​និងចិន ជំរុញឱ្យ​ទំនាក់ទំនង​អាស៊ាន​និងចិន​ទទួលបាន​ផ្លែផ្កា​ជាក់ស្តែង​កាន់តែច្រើន ក៏ដូចជាផ្តល់​ផលប្រយោជន៍​កាន់តែច្រើន​ដល់​ប្រជាជន​ក្នុងតំបន់ ៕

អ្នកបកប្រែ:徐晓霞

ពិភាក្សា()