翟茜茜
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

អ្នកជំនាញនៃមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់ប្រទេសចិនអះអាងថា ប្រទេសចិនបានត្រៀមរួចរាល់ទាំងការសិក្សាស្រាវជ្រាវពីវ៉ាក់សាំងនិងបច្ចេកវិទ្យាសម្រាប់ប្រយុទ្ធនឹងវីរុសបំប្លែងថ្មីOmicron

2021-12-01 15:59:07 cri

      កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា អ្នក​សារព័ត៌មាន​ទទួល​បាន​ដំណឹង​ពី​សន្និសីទសារព័ត៌មាន​ដែល​បើកធ្វើ​ដោយក្រុមការងារ​​យន្តការរួមស្តីពី​ការ​​បង្ការនិង​គ្រប់​គ្រង​ជំងឺឆ្លង​​នៃ​ក្រុមប្រឹក្សាកិច្ចការរដ្ឋ​ចិន​​ឱ្យ​ដឹងថា ​គិត​រហូតមកទល់​ពេលបច្ចុប្បន្ន​នេះ វីរុស​កូវីដ ១៩ បំប្លែងថ្មី​Omicron​​បាន​ត្រូវ​រកឃើញ​នៅ​ប្រទេស​និង​តំបន់​ជាង​ ១០ លើ​ពិភពលោក​ ដូច​នេះ​ប្រទេសចិន​បាន​ត្រៀម​រួចហើយ​ទាំង​​​ការ​សិក្សាស្រាវជ្រាវ​ពី​វ៉ាក់សាំង​និង​បច្ចេកវិទ្យាសម្រាប់​ប្រយុទ្ធ​​នឹង​វីរុស​បំប្លែងថ្មីOmicron។

      លោក​Xu Wenbo ប្រធាន​មន្ទីរបង្ការនិងគ្រប់គ្រង​ជំងឺឆ្លង​​នៃ​មជ្ឈមណ្ឌល​បង្ការនិងគ្រប់​គ្រង​ជំងឺឆ្លង​​របស់ប្រទេសចិន​បាន​ថ្លែងថា បច្ចុប្បន្ន ឧបករណ៍​ធ្វើតេស្ត​រកជំងឺកូវីដ១៩ ដែលប្រើប្រាស់​ជាទូទៅ​នៅប្រទេសចិន​អាចប្រើប្រាស់សម្រាប់ឆ្លើយ​តប​​នឹង​វីរុស​បំប្លែងថ្មីOmicron ហើយ​ប្រទេសចិន​ក៏​ត្រៀម​រួចហើយ​ទាំង​​ការ​សិក្សាស្រាវជ្រាវ​ពី​វ៉ាក់សាំង​និង​បច្ចេកវិទ្យាសម្រាប់ប្រយុទ្ធ​​នឹង​វីរុស​បំប្លែងថ្មីOmicron ដែលក្នុង​នោះ​រួម​មានការ​ត្រៀម​ទាំង​​ផ្នែក​បច្ចេកវិទ្យានិង​ការសិក្សាស្រាវជ្រាវ​​ក្នុង​ដំណាក់កាល​ដំបូង​​អំពី​បច្ចេកវិទ្យាផលិត​​វ៉ាក់ពាក់ព័ន្ធ​​ សហគ្រាស​មួយចំនួន​បាន​ចាប់ផ្តើម​ដំណើរការក្នុង​ដំណាក់កាលដំបូងហើយ ៕

អ្នកបកប្រែ:翟茜茜

ពិភាក្សា()