姚诗娅
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោកKenta Izumi ជាប់ឆ្នោតជាប្រធានគណបក្សប្រជាធិបតេយ្យធម្មនុញ្ញជប៉ុនដែលជាគណបក្សប្រឆាំងធំបំផុតនៃប្រទេសជប៉ុន

2021-12-01 16:31:57 cri

 គណបក្សប្រជាធិបតេយ្យធម្មនុញ្ញជប៉ុនដែលជាគណបក្សប្រឆាំងធំបំផុតនៃប្រទេសជប៉ុនបានបើកចំធ្វើសមាជបណ្តោះអាសន្ន ដើម្បីបោះឆ្នោជ្រើសរើសប្រធានបក្សថ្មីនៅក្រុងតូក្យូកាលពីថ្ងៃទី៣០ ខែវិច្ឆិកា។  លោកKenta Izumi ប្រធានក្រុមប្រឹក្សាស្រាវជ្រាវគោលនយោបាយនៃគណបក្សប្រជាធិបតេយ្យធម្មនុញ្ញជប៉ុន បានជាប់ឆ្នោតជាប្រធានបក្សថ្មីជំនួសលោកYukio Edano ​ដែលមានអាណត្តិរហូតដល់ចុងខែកញ្ញា ឆ្នាំ២០២៤។ 

សូមបញ្ជាក់ថា លោកKenta Izumi មានអាយុ៤៧ឆ្នាំ បានជាប់ឆ្នោតជាសមាជិករដ្ឋសភាជប៉ុនចំនួន ៨ លើកហើយ ជាប្រធានក្រុមប្រឹក្សាស្រាវជ្រាវគោលនយោបាយគណបក្សនិងជាប្រធានគណៈកម្មាធិការស៊ើបអង្កេតកិច្ចការរដ្ឋាភិបាលនៃអតតីគណបក្សប្រជាធិបតេយ្យជាតិជប៉ុន។ នៅខែកញ្ញា ឆ្នាំ២០២០ លោកKenta Izumi  បានដឹកនាំសមាជិកមួយចំនួននៃគណបក្សប្រជាធិបតេយ្យជាតិជប៉ុនទៅបញ្ចូលគ្នាជាមួយគណបក្សប្រជាធិបតេយ្យធម្មនុញ្ញជប៉ុន ហើយបង្កើតជាគណបក្សថ្មីមួយ​ ដែលនៅតែប្រើឈ្មោះរបស់គណបក្សប្រជាធិបតេយ្យធម្មនុញ្ញជប៉ុនដដែល។ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានថ្មីនៃគណបក្សប្រជាធិបតេយ្យធម្មនុញជប៉ុន លោកKenta IzumiនិងលោកYukio​ Edanoបានឈរឈ្មោះប្រកួតប្រជែងគ្នា ហើយទីបំផុតលោកYukio Edanoបានជាប់ឆ្នោតជាប្រធានបក្ស៕

អ្នកបកប្រែ:姚诗娅

ពិភាក្សា()