李展精
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោក ​Xi Jinping ប្រធាន​រដ្ឋ​ចិនថ្វាយសារ​រំលែកព្រះមរណ​ទុក្ខជូន​ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ចំពោះ​ការយាងសោយព្រះទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ

2021-12-01 20:36:54 cri

ថ្ងៃ​ទី​១​ខែ​ធ្នូ​ លោក Xi Jinping ប្រធានរដ្ឋចិន បានថ្វាយសារ​រំលែកព្រះមរណ​ទុក្ខ​ជូន​ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាចំពោះ​ការយាងសោយព្រះទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។

លោក Xi Jinping​ បាន​ថ្លែងក្នុង​សារលិខិត​ថា​ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិគឺ​ជា​សមាជិក​ដ៏​សំខាន់​នៃ​ព្រះរាជវង្សានុវង្សកម្ពុជា ហើយ​ក៏​ជា​មិត្តដ៏​ជិត​ស្និទ្ធ​របស់​ប្រជាជន​ចិនផងដែរ​ ។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិបានរួមព្រះ​រាជ​ចំណែក​​ដ៏សកម្ម​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​រវាង​ចិន​និង​កម្ពុជា​ ។​ លោក​​​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​ការ​ពង្រឹង​និងបន្តវេន​ចំណង​​មិត្ត​ភាព​ប្រពៃណី​រវាង​ចិន​និង​កម្ពុជា​ និងមានឆន្ទៈ​​រួម​ជាមួយព្រះ​មហាក្សត្រ​កម្ពុជា​ដើម្បីពង្រឹងចំណងមិត្តភាពរវាងប្រជាជននៃប្រទេស​ទាំងពីរ​ ព្រមនិង​ជំរុញ​ការកសាងសហគមន៍​រួម​វាសនា​តែមួយ​រវាង​ចិន​និង​កម្ពុជា​ឱ្យឈានទៅមុខ​ជាបន្តបន្ទាប់​​៕

អ្នកបកប្រែ:李展精

ពិភាក្សា()