李展精
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោក ​Xi Jinping ប្រធាន​រដ្ឋ​ចិន​ថ្លែង​សុន្ទរកថា​តាម​ប្រព័ន្ធ​វីដេអូ​ក្នុង​​ពិធី​បើក​កិច្ចប្រជុំ​អន្តរជាតិ​ស្តីពី​ “ការយល់​ដឹងពី​ប្រទេស​ចិន​”ឆ្នាំ​២០២១​

2021-12-02 17:31:09 cri

ថ្ងៃ​ទី​២ខែ​ធ្នូ លោក ​Xi Jinping ប្រធាន​រដ្ឋ​ចិនបាន​​ថ្លែង​សុន្ទរកថា​តាម​ប្រព័ន្ធ​វីដេអូ​ក្នុង​​ពិធី​បើក​កិច្ចប្រជុំ​អន្តរជាតិ​ស្តីពី​ “ការយល់​ដឹងពី​ប្រទេស​ចិន​”ឆ្នាំ​២០២១​ពី​ក្រុង​ប៉េកាំង​ប្រទេសចិន​។

 លោក ​Xi Jinping បាន​គូសបញ្ជាក់ថា​ បច្ចុប្បន្ន​ ស្ថានការណ៍​ប្រែប្រួល​ដែល​មិន​ធ្លាប់​មាន​លើ​ពិភពលោកក្នុង​រយៈពេល​មួយ​រយ​ឆ្នាំ​​និង​ការ​រាតត្បាតជាសកល​នៃ​ជំងឺ​កូវីដ​១៩​បាន​ជះ​ឥទ្ធិពល​ទៅ​វិញ​ទៅ​មក​​ ពិភពលោក​បាន​ឈាន​ចូល​សម័យ​កាល​ផ្លាស់​ប្តូរ​ដ៏​រង្គោះ​រង្គើ​  គ្រា​ដ៏​សំខាន់​នេះ​ យើង​កាន់​តែ​ត្រូវ​បង្កើនការប្រាស្រ័យ​ទាក់​ទង​ខាង​​គំនិត​​ ជំរុញការ​ផ្លាស់​ប្តូរ​និង​កិច្ច​សហប្រតិបត្តិការ​ ដើម្បី​ពួត​ដៃគ្នា​រួម​ចំណែក​ជាប្រាជ្ញា​និង​កម្លាំង​ក្នុង​ការទប់​ទល់​នឹង​បញ្ហា​ប្រឈមជាសកល​ ​ ​​។

 លោក ​Xi Jinping បាន​គូសបញ្ជាក់ថា​ បក្សកុម្មុយនិស្ត​ចិន​ប្រកាន់​ខ្ជាប់នូវ​ការ​ដើរ​តាម​ផ្លូវអភិវឌ្ឍន៍​ដោយ​​សន្តិភាព​ ប្រកាន់​ខ្ជាប់​នូវ​ការ​បើក​ទូលាយ​ ជំរុញ​ការ​កសាង​សហគមន៍​រួម​វាសនា​របស់​មនុស្សជាតិ​ ផ្សព្វ​ផ្សាយគុណ​តម្លៃ​រួមរបស់​​មនុស្ស​ជាតិរួម​​មានសន្តិភាព​ ការ​អភិវឌ្ឍ សមភាព​ យុត្តិធម៌​ ប្រជាធិបតេយ្យ​ និង​សេរីភាព​ ប្រកាន់​ខ្ជាប់​ជា​និច្ចនូវ​ការ​ធ្វើ​ជាអ្នក​កសាង​សន្តិភាព​ពិភពលោក​​ អ្នក​រួម​ចំណែក​នៃ​ការអភិវឌ្ឍរបស់​​ពិភពលោក​  និង​អ្នក​គាំពារ​សណ្តាប់​ធ្នាប់​អន្តរជាតិ​ ដើម្បី​រួម​ចំណែក​កាន់​តែ​ធំ​ចំពោះ​ការ​វិវឌ្ឍរីក​ចម្រើន​នៃ​អរិយធម៌​មនុស្ស​ជាតិ​និង​ការ​អភិវឌ្ឍដោយសន្តិភាពរបស់​​ពិភពលោក​៕

អ្នកបកប្រែ:李展精

ពិភាក្សា()