姚诗娅
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ក្រសួងការបរទេសចិនថ្លែងថា៖ “កិច្ចប្រជុំកំពូលប្រជាធិបតេយ្យ”បាននិងកំពុងញុះញង់ឱ្យមានការបាក់បែកគ្នានិងបដិបក្ខគ្នាដោយបើកចំហ

2021-12-02 15:44:03 cri

    លោកWangWenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងពេលឆ្លើយសំណួរនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី១ខែធ្នូថា  អ្វីដែលគេហៅថា“កិច្ចប្រជុំកំពូលប្រជាធិបតេយ្យ”គឺបាននិងកំពុងញុះញង់ឱ្យមានការបាក់បែកគ្នានិងបដិបក្ខគ្នាដោយបើកចំហ នេះមិនអាចធ្វើឱ្យក្រុងវ៉ាស៊ីនតោនក្លាយជាគំរូនៃប្រជាធិបតេយ្យទេ បែរជាកាន់តែបង្ហាញឱ្យប្រជាជនលើពិភពលោកមើលឃើញពីការពិតដែលថាអាមេរិកជា“អ្នកញាក់ខ្សែនិងអ្នកបំផ្លិចបំផ្លាញប្រជាធិបតេយ្យ”ដ៏ពិតប្រាកដ។

 ​​   ជាមួយគ្នានេះ លោកLavrov រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីក៏បានអះអាងកាលពីថ្ងៃទី៣០ ខែវិច្ឆិកាថា អាមេរិកបើកធ្វើ“កិច្ចប្រជុំកំពូលប្រជាធិបតេយ្យ” គឺដើម្បីផ្សព្វផ្សាយពីគំនិតប្រជាធិបតេយ្យរបស់ខ្លួន បដិសេធន៍កិច្ចសហប្រតិបតិ្តការអន្តរជាតិដែលជាប្រជាធិបតេយ្យពិតប្រាកដ ហើយមិនអើពើនឹងគោលការណ៍សមភាពរវាងប្រទេសនានាដែលបានចែងក្នុងធម្មនុញអង្គការសហប្រជាជាតិ។ ប្រទេសលោកខាងលិចប៉ុនប៉ងយករបបផ្តាច់ការទៅជំនួសឱ្យប្រជាធិបតេយ្យក្នុងទំនាក់ទំនងអន្តរជាតិ៕

អ្នកបកប្រែ:姚诗娅

ពិភាក្សា()