孙玲玲
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

#CCFR Comment#បទវិភាគ៖លីទុយអានីដែលអួតអាងថា ខ្លួនជា “អ្នកគាំពារប្រជាធិបតេយ្យ”គួរតែពិចារណាពីកំហុសរបស់ខ្លួនយ៉ាងជ្រាលជ្រៅ

2021-12-02 11:36:33 cri

#CCFR Comment#បទវិភាគ៖លីទុយអានីដែលអួតអាងថា ខ្លួនជា “អ្នកគាំពារប្រជាធិបតេយ្យ”គួរតែពិចារណាពីកំហុសរបស់ខ្លួនយ៉ាងជ្រាលជ្រៅ_fororder_1

    ប៉ុន្មានថ្ងៃទៀត ​“កិច្ចប្រជុំកំពូល​ប្រជាធិបតេយ្យ​”ដែលផ្តួចផ្តើម​គំនិតដោយ​សហរដ្ឋអាមេរិក​នឹងធ្វើឡើង ​។ ​ក្នុងបញ្ជីឈ្មោះ​អំពីប្រទេស​ចូលរួមដែល​ប្រកាសដោយ​ភាគីអាមេរិក ​ក៏មាន​ប្រទេស​លីទុយអានី​ក្នុងនោះដែរ ​វាជារឿង​គួរឱ្យអស់​សំណើចបំផុត​ ។ ចូរយើង​មើលមើល៍​ទង្វើអាក្រក់​ជាច្រើនដែល​លីទុយអានីបាន​ប្រព្រឹត្ត​ក្នុងវិស័យ​សិទ្ធិមនុស្ស​គួរឱ្យភ្ញាក់ផ្អើល​ប៉ុណ្ណា ​ក៏អាចឃើញ​កាន់តែច្បាស់​លាស់ថា ​តើកិច្ចប្រជុំកំពូល​លើកនេះ​មិនសមហេតុផល​យ៉ាងណា ។

    តាម​ការរាយការណ៍ពី​ប្រព័ន្ធ​សារព័ត៌មាន​បរទេសបាន​ឱ្យដឹងថា​ ពេលថ្មីៗ​កន្លងទៅនេះ ​ព្រំដែនរវាង​លីទុយអានីនិង​បេឡារុសបាន​ក្លាយទៅជា​ឋាននរកហើយ ​ពោលគឺ​ ជនភៀសខ្លួន​ដែលដេកនៅ​លើដីពេល​យប់​ ស្រាប់តែ​ត្រូវបាន​ឆ្កែកងទ័ពដែល​បញ្ចេញពី​រថយន្តយោធា​លីទុយអានីខាំ​ ។ ផ្នែក​បេឡារុស​បានថ្លែងថា​ បានរកឃើញ​សាកសពរបស់​ជនភៀសខ្លួន​ពីរនាក់​ជាបន្តបន្ទាប់​ ។ អាជ្ញាធរ​លីទុយអានី​សឹងតែអូស​ជនភៀសខ្លួនម្នាក់​ដែលមាន​ផ្ទៃពោះ​រយៈពេល៧ខែ​ទៅព្រំដែន​បេឡារុសហើយ​បោះចោល​លើវាលស្មៅ ។

    ពេលព័ត៌មាន​ទាំងនេះត្រូវ​បាន​បែកធ្លាយ​ សហគមន៍​អន្តរជាតិ​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ ប៉ុន្តែនេះ​គ្រាន់តែ​ជាមួយ​ជ្រុងតូចនៃបញ្ហា​បំពានសិទ្ធិ​មនុស្សរបស់​លីទុយអានី​ប៉ុណ្ណោះ​ ។ គិតមកទល់​បច្ចុប្បន្ននេះ ​ជនជាតិជីហ្វ​និងជនជាតិភាគតិច​ផ្សេងទៀត​របស់ប្រទេស​លីទុយអានី​នៅតែរង​ការរើសអើង​យ៉ាងខ្លាំង​ តួយ៉ាងដូចជា​សិទ្ធិទទួល​ការព្យាបាល​និងធ្វើដំណើរ​ជាដើមត្រូវបាន​ដកហូត​និងបំពាន ។ ​តាម​របាយការណ៍​ក្រសួង​ការបរទេស​អាមេរិក​បានឱ្យដឹងថា ​គិតមកទល់​ពាក់កណ្តាល​ឆ្នាំ២០១៩ ​ចំនួនមនុស្ស​នៃសហគមន៍​ជនជាតិជីហ្វ​របស់លីទុយអានី​ត្រូវកាត់បន្ថយ​មកនៅត្រឹម​មិនដល់៤ពាន់នាក់​ ។ “គុកខ្មៅ”​ដែល​បង្កើតឡើង​ដោយលីទុយអានី​និងអង្គការ CIA ​របស់អាមេរិកបាន​រំលោភសិទ្ធិ​មនុស្សយ៉ាង​ធ្ងន់ធ្ងរ​ អ្នកយាម​គុកបានធ្វើ​បាបអ្នកទោស​និងមាន​ចេតនាប្រើប្រាស់​អំពើហិង្សា​ដោយផ្តេសផ្តាស ​។ តុលាការ​សិទ្ធិមនុស្ស​អឺរ៉ុបបាន​កាត់ក្តីកាលពី​ឆ្នាំ២០១៨ថា​ លីទុយអានី​អនុញ្ញាតឱ្យអង្គការ​ CIA របស់​អាមេរិក​បង្កើត​ពន្ធធនាគារ​សម្ងាត់​ក្នុងលីទុយអានី ​គឺមាន​ទោសពី​បទសមគំនិត​ ហើយក៏បាន​ប្រព្រឹត្ត​ទង្វើរំលោភ​សិទ្ធិមនុស្សមួយ​ចំនួនផងដែរ ។ 

#CCFR Comment#បទវិភាគ៖លីទុយអានីដែលអួតអាងថា ខ្លួនជា “អ្នកគាំពារប្រជាធិបតេយ្យ”គួរតែពិចារណាពីកំហុសរបស់ខ្លួនយ៉ាងជ្រាលជ្រៅ_fororder_2

    មើលពី​រឿងទាំងនេះ​អាច​ឆ្លុះបញ្ចាំងថា ​លីទុយអានី​តែងតែនិយាយ​បានតែមាត់ពី​ “ប្រជាធិបតេយ្យ”​ និង​“សិទ្ធិមនុស្ស”​ វាពិតជា​រឿងគួរឱ្យ​អស់សំណើច​ខ្លាំងណាស់! ​ប្រទេសនៅតាម​សមុទ្រ​បាល់​ទិកនេះកំពុង​បង្ហាញពី​ចិត្តស្មោះ​ទៅកាន់​ប្រទេស​ប៉ែកខាងលិច​ជាបន្តបន្ទាប់ ​ដើម្បីស្វែងរក​ការគាំទ្រនិង​ការពារ ។

    លីទុយអានី​បានប្រព្រឹត្ត​ទង្វើអាក្រក់​ជាច្រើនក្នុង​វិស័យសិទ្ធិមនុស្ស​ ដែលបាន​ល្មើសនឹង​《អនុសញ្ញា​អ៊ឺរ៉ុបស្តីពី​ការការពារ​សិទ្ធិមនុស្ស​》និងមាត្រា​ពាក់ព័ន្ធនៃ​ច្បាប់សិទ្ធិមនុស្ស​អន្តរជាតិ​ តើវាមាន​មុខមាត់​អីមកអួត​អាងថា ​ខ្លួន​ជា ​“អ្នកគាំពារ​ប្រជាធិបតេយ្យ” ​រហូតដល់និយាយ​ឆ្ការដៃឆ្ការជើង​ចំពោះ​សភាពការណ៍​សិទ្ធិមនុស្ស​របស់ប្រទេស​ផ្សេងទៀត?​វាគួរតែ​ពិចារណា​ពីកំហុស​របស់ខ្លួន​យ៉ាងជ្រាលជ្រៅ ​ដើម្បី​បង្ហាញនូវ​ការពន្យល់​ប្រកបដោយ​ទំនួលខុសត្រូវ​ចំពោះ​សហគមន៍អន្តរជាតិ ​។ ភាគីចូលរួម​កិច្ចប្រជុំមួយចំនួន​ដូចជា​សហរដ្ឋអាមេរិក​និងលីទុយអានី​ជាដើមមាន​រឿងអាស្រូវ​ច្រើនពេក​ ដែលនឹងត្រូវ​លាតត្រដាង​ដោយសារ​កិច្ចប្រជុំកំពូល​លើកនេះ ​ពោលគឺ​នាំឱ្យពិភពលោក​មើលឃើញថា ​តើអ្វីជា​រឿងកំប្លែង​ខាងនយោបាយ​បែបអាមេរិក​ម្តងទៀត ៕

#CCFR Comment#បទវិភាគ៖លីទុយអានីដែលអួតអាងថា ខ្លួនជា “អ្នកគាំពារប្រជាធិបតេយ្យ”គួរតែពិចារណាពីកំហុសរបស់ខ្លួនយ៉ាងជ្រាលជ្រៅ_fororder_3

 

អ្នកបកប្រែ:孙玲玲

ពិភាក្សា()