李展精
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

កម្រងសៀវភៅ​ “ការ​យល់ដឹង​​ពី​ប្រទេស​ចិន​”ភាគ​ទី​២​ចេញ​ផ្សាយ​ជា​ផ្លូវការ​

2021-12-02 15:17:14 cri

សន្និសីទ​សារព័ត៌មានស្តីពី​ការ​ចេញ​ផ្សាយ​សៀវ​ភៅ​ “ការ​យល់​ដឹងពី​​ប្រទេស​ចិន​” ដែលផ្តួច​ផ្តើម​រៀប​ចំ​​ដោយ​សហគមន៍សិក្សា​ស្រាវ​ជ្រាវអំពី​យុទ្ធសាស្រ្ត​នៃ​នវានុវត្តន៍និង​ការ​អភិវឌ្ឍជាតិ​ចិន​និងរដ្ឋបាល​​​បោះពុម្ពផ្សាយភាសាបរទេស​ចិន និងរៀប​ចំ​ដោយ​ទីភ្នាក់​ងារ​បោះ​ពុម្ព​ផ្សាយភាសា​បរទេស​បាន​ធ្វើ​ឡើង​នៅ​ក្រុង​ក្វាំង​ចូវ​ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​១​ខែ​ធ្នូ​។

សៀវភៅ​ “ការយល់​ដឹង​ពី​ប្រទេស​ចិន”បាន​អញ្ជើញ​អ្នក​ជំនាញ​និង​បញ្ញវន្តល្បី​ៗ​ក្នុង​ប្រទេស​ចិនរួម​គ្នា​និពន្ធដោយ​​​​ផ្តោត​សំខាន់​ទៅ​លើ​បញ្ហា​សំខាន់ៗដែល​ទទួល​ការ​ចាប់​អារម្មណ៍​ទាំងក្នុង​និ​ងក្រៅ​ប្រទេស​​ដូចជា​ការ​អភិវឌ្ឍនិង​សមិទ្ធផល​ប្រវត្តិសាស្រ្ត​នៃ​បក្ស​កុម្មុយនិស្ត​ចិន​រយៈពេល​១០០​ឆ្នាំ​ របបនិង​ប្រព័ន្ធអភិបាល​កិច្ច​ជាតិ​ចិន​ និង​គំនិត​ផ្តួច​ផ្តើម​ "ខ្សែ​ក្រវាត់​និង​ផ្លូវ​"​ជាដើម​ ព្រម​ទាំងបកស្រាយពីប្រទេសចិនតាមរយៈទស្សនៈរបស់​អ្នកនិពន្ធបរទេស ​។

លោក​Jusuf Wanandi អនុប្រធាន​មូល​និធិ​មជ្ឈមណ្ឌលសិក្សាស្រាវ​ជ្រាវ​យុទ្ធសាស្រ្ត​និង​បញ្ហា​អន្តរជាតិ​ឥណ្ឌូណេស៊ី​បាន​ថ្លែងថា​ ៖ ខ្ញុំ​បាន​អាន​សៀវ​ភៅ​ “ការ​យល់​ដឹង​ពី​ប្រទេស​ចិន​”ភាគ​ទី​១​រួចហើយ​ ដោយ​បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ទស្សនៈនិង​ចំណេះ​វិជ្ជាដ៏ជ្រៅ​ជ្រះនៅ​ក្នុង​សៀវ​ភៅនេះ​  ដូច្នេះ​ ខ្ញុំបាន​ចាត់​ទុក​សៀវ​ភៅ​នេះ​ជា​សៀវ​ភៅចំណេះដឹង​ទូទៅ​​​និងជា​ដៃគូ​រៀន​សូត្រសម្រាប់​​ការ​យល់​ដឹង​ពី​បញ្ហា​ប្រទេស​ចិន​៕

អ្នកបកប្រែ:李展精

ពិភាក្សា()