马小青
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

កំណាត់ផ្លូវពីក្រុងYuXiទៅកាន់ច្រកព្រំដែន Mohanប្រទេសចិននៃផ្លូវដែកចិន-ឡាវចាប់ផ្តើមលក់សំបុត្រពីថ្ងៃទី២ខែធ្នូនេះ

2021-12-02 14:20:10 cri

 

អ្នកសារព័ត៌បានដំណឹងពីការិយាល័យ Kunming នៃក្រុមហ៊ុនផ្លូវដែកចិនកាលពីថ្ងៃទី ១ខែធ្នូឱ្យដឹងថា ផ្លូវដែកចិន-ឡាវជិតនឹងដាក់ឱ្យ​ប្រើប្រាស់ក្នុងពេលដ៏ខ្លីខាងមុខនេះ ហើយសំបុត្រនៃកំណាត់ផ្លូវ Yuxi-Mohan ក្នុងប្រទេសចិនចាប់ផ្តើមដាក់លក់ពីថ្ងៃទី ២ ខែធ្នូនេះតទៅ។ ផ្លូវដែកចិន-ឡាវមានប្រវែងជាង ១០០០គីឡូម៉ែត្រដែលខាងជើងចេញពីទីក្រុង Kunmingខេត្ត​ Yunnanប្រទេសចិន ទៅដល់ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ស្ថិតនៅភាគខាងត្បូង។ បន្ទាប់ពីដាក់ឱ្យ​ដំណើរការ ទីក្រុង Pu'er ខេត្ត Yunnan និងមណ្ឌលXishuangbanna នឹងបញ្ចប់ប្រវត្តិសាស្រ្តដែលគ្មានផ្លូវដែក។

ដើម្បីបំពេញតាមតម្រូវការផ្សេងៗរបស់អ្នកដំណើរ ថ្លៃសំបុត្រនឹងអនុវត្តយន្តការបណ្តែត។

ស្ថាប័នផ្លូវដែកចិនបានរំលឹកថា សំបុត្រនៃកំណាត់ផ្លូវពីក្រុងYuXiទៅកាន់ច្រកព្រំដែន  Mohanនៃផ្លូវដែកចិន-ឡាវដាក់លក់នៅវេលាម៉ោង ១១ ថ្ងៃទី ២ខែធ្នូនេះ។

អ្នកបកប្រែ:马小青

ពិភាក្សា()