李庆莉
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោក Li Keqiang នាយករដ្ឋមន្ត្រីចិននឹងចូលរួមកិច្ចសន្ទនាតុមូល "១+៦" លើកទី ៦ ជាមួយអ្នកទទួលខុសត្រូវនៃអង្គការសេដ្ឋកិច្ចអន្តរជាតិសំខាន់ៗ

2021-12-02 18:35:06

     លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសនៅថ្ងៃទី ២ ​ខែ​ធ្នូ​ថា​ នៅថ្ងៃទី៦ ខែធ្នូ  លោ​ក​Li Keqiang នាយករដ្ឋមន្ត្រីចិន​នឹងចួម​រួម​កិច្ចសន្ទនាតុមូល "១+៦" លើកទី ៦តាម​ប្រព័ន្ធ​វីដេអូនៅ​ទី​ក្រុងប៉េកាំងជាមួយលោក Malpass ប្រធាន​ធនាគារពិភពលោក លោកស្រី Georgieva ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រី​ Iweala អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក លោក ​Ryder អគ្គនាយកអង្គការ​ពលកម្ម​អន្តរជាតិ​ លោក Cormann​  អគ្គលេខាធិការ​អង្គការ​កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង លោក Nott ប្រធានក្រុមប្រឹក្សាស្ថិរភាពហិរញ្ញវត្ថុ​  ។ កិច្ច​ជំនួបនេះ​​នឹង​ធ្វើ​ក្រោម​ប្រធានបទ​ “ ជំរុញ​កំណើន​​សេដ្ឋកិច្ច​ពិភពលោកប្រកបដោយ​សន្ទុះ​ខ្លាំង​ ​​បរិយាប័ន្ន​និង​និរន្តរភាព​ ៖ ពី​ការ​ស្តារឡើង​វិញ​ទៅកាន់ការ​បង្កើតនិម្មាបនកម្ម​ថ្មី​ ”  ដើម្បី​ធ្វើ​ការពិភាក្សា​និង​ផ្លាស់ប្តូរ​មតិយោបល់​អំពី​បញ្ហា​មួយ​ចំនួន​ ដូច​ជា​ស្ថានភាព​​សេដ្ឋកិច្ចពិភពលោកនិងអភិបាលកិច្ចជាសកលផ្នែក​សេដ្ឋកិច្ច ព្រម​នឹង​ការដែល​ប្រទេស​ចិន​ប្រកាន់​ខ្ជាប់​នូវ​ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់តាមរយៈ​កំណែទម្រង់និងការបើកទូលាយ​ជាដើម​  ។

អ្នកបកប្រែ:李庆莉

ពិភាក្សា()