李庆莉
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ក្រសួងការបរទេសចិន​លើកការ​តវ៉ា​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការលើកឡើងខុសឆ្គង​របស់អតីតមេដឹកនាំជប៉ុនពាក់ព័ន្ធនឹងប្រទេសចិន

2021-12-02 12:18:53

    កាលពី​យប់​ថ្ងៃទី ១ ខែធ្នូ​ លោកស្រី​ Hua Chunying ឧបការីរដ្ឋមន្ត្រីការបរទេសចិន​បានណាត់​ជួបជាបន្ទាន់ជាមួយលោក​ Tarumi Hideo ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅប្រទេសចិន​ដើម្បី​លើកការ​តវ៉ា​យ៉ាង​ម៉ឺង​ម៉ាត់​ចំ​ពោះ​ការលើកឡើងខុសឆ្គងរបស់​អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក​ Shinzo Abe ទាក់ទិន​នឹងប្រទេសចិន ។

    លោក​ស្រី​ Hua Chunying បានថ្លែង​ថា កាលពី​ថ្ងៃទី  ១ ខែ​ធ្នូ​ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក​Shinzo Abe បាន​លើកឡើង​ខុសឆ្គងយ៉ាងខ្លាំងលើបញ្ហាតៃវ៉ាន់ ដែលបានជ្រៀតជ្រែកយ៉ាងកម្រោលដល់​កិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន បង្កហេតុ​ដោយ​ចំហ​ចំពោះ​អធិបតេយ្យភាពរបស់ចិន គាំទ្រពួក​​អបគមន៍និយម​ដែល​ប៉ុនប៉ងឱ្យ​​តំ​បន់​តៃវ៉ាន់ឯករាជ្យ ហើយបានរំលោភ​យ៉ាងធ្ងន់ធ្ងរលើ​ក្រម​មូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិនិងគោលការណ៍​ឯកសារ​នយោបាយចិន-ជប៉ុនចំនួន​ ៤​ ។        ប្រទេស​ចិន​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់ចំពោះការនេះ​។ ប្រទេស​ចិន​ដាស់តឿន​ឱ្យជប៉ុនគិតពិចារណា​ឡើង​វិញ​ឱ្យបានត្រឹម​ត្រូវ​លើប្រវត្តិសាស្ត្រ និងដក​យក​បទពិសោធន៍ពីប្រវត្តិសាស្ត្រ កុំធ្វើ​ឱ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់ចិនទោះ​តាមទម្រង់​ណាក្តី​ កុំបញ្ជូនសញ្ញាខុសណាមួយដល់ពួក​​អបគមន៍និយម​ដែល​ប៉ុនប៉ងឱ្យ​​តំ​បន់​តៃវ៉ាន់ឯករាជ្យ និងកុំមើលស្រាលការប្តេជ្ញាចិត្ត​និង​ឆន្ទៈដ៏មុតមាំ​ព្រម​និងសមត្ថភាព​យ៉ាង​ខ្លាំងក្លា​​របស់ប្រជាជនចិនក្នុងការ​គាំ​ពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីរបស់​ខ្លួន​ ។

 

អ្នកបកប្រែ:李庆莉

ពិភាក្សា()