邓倩
Please select the login method

ទាក់ទងយើង​

Music Radio

00:00:00 /
00:00:00

សុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល ២០២២របស់លោកXiJinping ប្រធានរដ្ឋចិន

2021-12-31 20:05:57

សុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល ២០២២របស់លោកXiJinping ប្រធានរដ្ឋចិន_fororder_1640951143988_290

សុន្ទរកថា​ជូនពរ​ឆ្នាំថ្មីឆ្នាំសកល ២០២២

(ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១)

Xi Jinping

 

      ជម្រាបសួរអ្នកទាំងអស់គ្នា​ ឆ្នាំ ២០២២ ​ខិតចូលមកដល់ហើយ។ ខ្ញុំ​សូម​គោរព​ជូនពរ​ឆ្នាំ​ថ្មី​ពីទីក្រុងប៉េកាំង!

      រំលឹកឡើងវិញពីឆ្នាំ ២០២១ គឺជាឆ្នាំប្រកបដោយអត្ថន័យពិសេស។​ យើងបានចូលរួមដោយផ្ទាល់​នូវ​មហាព្រឹត្តិការណ៍​ដែលមាន​អត្ថន័យ​ជា​និមិត្តសញ្ញា​ក្នុងប្រវត្តិសាស្ត្រ​បក្ស​និងរដ្ឋ។ គោលដៅតស៊ូ​"មួយរយឆ្នាំចំនួនពីរ" បាន​ប្រសព្វ​គ្នា​ជាមួយ​​ចរន្តប្រវត្តិសាស្ត្រ​ យើងបានចាប់​ដំណើរការថ្មី​នៃ​ការកសាង​ប្រទេសសង្គមនិយម​ទំនើបដោយ​គ្រប់ជ្រុងជ្រោយ ហើយកំពុង​បោះជំហាន​យ៉ាង​ស្វាហាប់តាម​មាគ៌ា​សម្រេចការស្តារ​ភាពរុងរឿងដ៏មហិមានៃប្រជាជាតិចិនឡើងវិញ។

      ពីដើមឆ្នាំដល់ចុងឆ្នាំ ​ទាំងនៅស្រែចម្ការ សហគ្រាស សហគមន៍ សាលារៀន មន្ទីរពេទ្យ​បន្ទាយទ័ព  វិទ្យាស្ថានសិក្សាស្រាវជ្រាវ​​អំពី​វិទ្យាសាស្ត្រ  ... អ្នកទាំងអស់គ្នាបានជាប់រវល់ពេញមួយឆ្នាំ​ ​បាន​រួមចំណែកផង​ ក៏ទទួលបាន​សមិទ្ធផល​ផង​​ ។ ​ ពេលវេលា​ដែលកន្លងផុតទៅ យើងបាន​មើលឃើញ និងចាប់អារម្មណ៍ដោយផ្ទាល់​នូវប្រទេសចិន​ដែល​ពោរពេញទៅដោយ​ភាព​ស្វាហាប់ ​ និងកំពុង​អភិវឌ្ឍ​យ៉ាងថ្កុំថ្កើងរុងរឿង។ ទីនេះ​មាន​ប្រជាជន​ដ៏​គួរឱ្យគោរពស្រឡាញ់ ​មានការវិវឌ្ឍ​​រីកចម្រើន​ដែលខុសគ្នាជារៀងរាល់ថ្ងៃ ​ និង​មាន​​បុព្វហេតុ​បន្តវេន​ពីជំនាន់មុន​ទៅដល់ជំនាន់ក្រោយ។

      កាលីថ្ងៃទី ១ ខែកក្កដា យើងបាន​អបអរសាទរ​យ៉ាង​ឱឡារិក​​នូវ​ខួប ​១០០ ឆ្នាំនៃ​ការបង្កើត​​បក្ស​កុម្មុយនិស្ត​ចិន​។ ឈរលើវិមានធានអានមិន រំលឹកពីដំណើរ​ក្នុង​ប្រវត្តិសាស្ត្រ​ បក្សកុម្មុយនិស្តចិន​បានដឹកនាំប្រជាជនរាប់រយលាននាក់ដើរ​ឆ្លងកាត់ការលំបាករាប់មិនអស់ មិនដែលចុះចាញ់ឡើយ​​ ដោយបានប្រកាន់ខ្ជាប់នូវ​គោលបំណងដើម សម្រេច​បាន​នូវ​ភាពអច្ឆរិយនៃគណបក្សដែលមានអាយុកាលមួយរយឆ្នាំ។ មិនបំភេ្លចគោលបំណងដើម ទើបអាចសម្រេចបាននូវគោល​ដៅចុងក្រោយ។ មានតែខិតខំប្រឹងប្រែងឥតស្រាកស្រាន្ត ទើបយើងមិនធ្វើឱ្យ​ប្រវត្តិសាស្រ្ត​​និងប្រជាជនអស់សង្ឃឹម។

      កិច្ចប្រជុំពេញអង្គលើកទី ៦ នៃគណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុនិស្តចិនលើកទី ១៩ ​បាន​អនុម័តលើសេចក្តីសម្រេចចិត្តជាប្រវត្តិសាស្ត្រ​ទីបីរបស់បក្ស។ សមិទ្ធផលមួយរយឆ្នាំធ្វើឱ្យយើងមានក្តីរំភើប បទពិសោធន៍មួយរយឆ្នាំបានបំផុសគំនិតដល់យើង។ ខ្ញុំធ្លាប់លើកឡើងពីកិច្ចសន្ទនាក្នុង​រូងភ្នំយ៉ាវតុងរវាងលោក​ប្រធានម៉ៅសេទុងនិងលោក​ហួងយានភៃ​ មានតែយើងហ៊ានធ្វើបដិវត្តន៍លើខ្លួនឯង ទើបអាចទទួលបានសិទ្ធិម្ចាស់ការ។ ការ​ស្តារភាព​រុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញដាច់ខាតមិនមែនជារឿងងាយនោះទេ ហើយក៏មិនអាចសម្រេច​បាន​ក្នុងពេលដ៏ខ្លីដោយរលូននោះដែរ។ យើងត្រូវបារម្ភពីគ្រោះ​ខណៈមាន​សន្តិសុខ រក្សាចិត្តអត់ធ្មត់ជាយុទ្ធសាស្រ្ត។

      ប្រទេសធំគឺមានបន្ទុកធំ​របស់ខ្លួន។ រឿងអ្វីៗគឺដើម្បីប្រជាជន។ ខ្ញុំបានទៅសិក្សា​និង​ស្វែងយល់​នៅតំបន់មួយចំនួន បាន​សង្កេតមើលនិង​ស្តាប់រឿងមិនតិចទេ គឺទទយលបាន​ការបំផុសគំនិតនិងទទួលបានផលជាច្រើន។ រាល់លើកទៅដល់ផ្ទះមហាជន ខ្ញុំតែងតែនឹងសួរថានៅមានការលំបាក​អ្វីខ្លះ សម្តីរបស់បងប្អូនជនរួមជាតិខ្ញុំបានចងចាំក្នុងចិត្តទាំងអស់។

      អ្វីដែលប្រជាជនបារម្ភ ខ្ញុំនឹងចងចាំ អ្វីដែលប្រជាជនរំពឹងទុក ខ្ញុំនឹង​អនុវត្ត។ ខ្ញុំក៏ជាអ្នកមកពីជនបទដែរ មានចំណាប់អារម្មណ៍ផ្ទាល់ចំពោះភាពក្រីក្រ។ ក្រោយពី​ការ​ខិតខំប្រឹងប្រែងមួយជំនាន់ហើយមួយជំនាន់ទៀត ប្រជានជនដែលធ្លាប់មានភាពក្រីក្រ ឥឡូវនេះក៏​អាច​ហូបបានឆ្អែតនិងស្លៀកពាក់បាន​កក់ក្តៅ អាច​ចូល​រៀន​ក្នុងសាលា ​មានផ្ទះស្នាក់នៅ មានការធានារ៉ាប់រងខាងព្យាបាលជំងឺ។ សង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរនិង​ការ​ចាកចេញពីភាពក្រីក្រ ជា​ការសន្យា​របស់បក្ស​កុម្មុយនិស្តចិន​ជាមួយប្រជាជន​ចិនផង ហើយ​ក៏​ជា​ការរួម​ចំណែក​​ចំពោះ​សកលលោកផង។ បើចង់ផ្តល់ជីវភាព​រស់នៅ​កាន់តែល្អប្រសើរ​ជូន​ប្រជាជន​​​យើងមិនគួរ​ពេញចិត្ត​ចំពោះសមិទ្ធផល​នាពេល​​បច្ចុប្បន្ន​​ប៉ុណ្ណោះទេ ​ គឺនៅមាន​កិច្ចការ​ជា​ច្រើនទៀត​ដែរ​ត្រូវបន្តខិតខំ​អនុវត្ត​។

      ទន្លេ​លឿងមាន​ភាពសុខសាន្ត​ជាបំណងប្រាថ្នា​រាប់ពាន់ឆ្នាំ​របស់​​កុលបុត្រ​កុលធីតា​​ចិន​ ។  ​ប៉ុន្មានឆ្នាំ​ចុង​ក្រោយ​នេះ ខ្ញុំ​បាន​ទៅដល់​ខេត្តនិងតំបន់ចំនួន ៩  តាម​​កំណាត់​ខាងលើ  ​កណ្តាល និង​ខាង​ក្រោយនៃ​ទន្លេ​លឿង។ ​មិនថា​ទន្លេលឿងនិងទន្លេ​យ៉ង់សេដែលជា “ទន្លេមាតា”  របស់​ប្រជាជាតិចិន ឬក៏​បឹងឈីងហៃដែលមានទឹកថ្លាឆ្វង់ និងទន្លេយ៉ាឡូហ្សាំងប៉ូជាំង​ដ៏​លាត​សន្ធឹង​អស្ចារ្យ  ​, ​មិនថា​វិស្វកម្មសតវត្សរ៍​ដែល​បង្ហូរទឹកពីតំបន់ភាគខាងត្បូងទៅកាន់តំបន់ភាគខាងជើង   ឬក៏ “ផែនទីបៃតង” នៃតំបន់ព្រៃឈើ​ហ្សៃហាន់ប៉ា   ,   ​មិនថា​​រឿង​ដែល​​ដំរីខេត្ត​យូណាន​បំលាស់​ទី​​ទៅទិសខាងជើង​ហើយ​ត្រឡប់​មក​ខាង​ត្បូង​វិញ   ​ឬក៏​រឿង​​ដែលសត្វកែះXizangវិលត្រឡប់ទៅស្រុកវិញ​...​ រឿងរ៉ាវ​ទាំងនេះ​សុទ្ធតែ​បង្ហាញ​ឱ្យ​ដឹងថា ​ឱ្យតែមនុស្សជាតិ​មិនបំផ្លាញបរិស្ថាន នោះ​បរិស្ថាន​មុខជា​នឹង​​សងគុណដល់មនុស្សជាតិវិញជាមិនខាន។​

      មួយឆ្នាំកន្លងទៅនេះ នៅប្រទេសចិនគេបានមើលឃើញ បានស្តាប់ឮ បានស្វែងយល់​ ពី​សំឡេង ​រឿងរ៉ាវ និងខណៈពេលជាច្រើន ដែលធ្វើឱ្យ​យើង​​​បំភ្លេច​មិនបាន។ 

      ពាក្យសម្បថ​របស់យុវវ័យដែលថា “សូមបក្សទុកចិត្ត ខ្ញុំនឹង​ចូលរួម​​​លើក​ស្ទួយ​ឱ្យប្រទេសជាតិខ្លាំង​ក្លា” , ​ការបង្ហាញ​ពី​ភក្តីភាព​យ៉ាងស៊ីជម្រៅចំពោះមាតុប្រទេសរបស់ទាហាន​ថា “ក្តីស្រលាញ់ដ៏ថ្លាឆ្វង់  ដើម្បីតែមាតុប្រទេស”,  យានអវកាស Zhurong កំពុងរុករកភពព្រះអង្គារ​ , ផ្កាយរណប​ Xihe កំពុងហោះទៅរកភពព្រះអាទិត្យ,  ចំណែកស្ថានីយអវកាស Tianhe ​កំពុង​ធ្វើដំណើរតាមគន្លងតារាវិថី,   កីឡាករកីឡាករិនីជម្រើសជាតិតស៊ូយ៉ាងអង់អាចលើឆាក​ប្រកួតកីឡា​ ដើម្បីបង្កើត​កំណត់ត្រាថ្មី ,   ទូទាំងប្រទេសចិនខិតខំ​​​ប្រយុទ្ធប្រឆាំងនឹង​​ជំងឺឆ្លង ,  ​មហាជននៅ​រងគ្រោះធម្មជាតិជួយយកអាសាគ្នានិងគាំទ្រ​គ្នាដោយបាន​ស្តារ​ស្រុកកំណើតឡើងវិញ,  ចំណែក​កងទ័ព​រំដោះប្រជាជនចិន និងកងកម្លាំងប៉ូលិសប្រដាប់អាវុធ​បានពង្រឹង​ឆន្ទៈ​មោះមុត​​ដើម្បីការពារមាតុប្រទេស...​   ការខិតខំតស៊ូរបស់វីរជន​សាមញ្ញា​​ចំនួនច្រើនរាប់មិនអស់ បានប្រមូលផ្តុំគ្នា​​ក្លាយជា​កម្លាំង​ចលករ​ដ៏​ខ្លាំងក្លា​​សម្រាប់​ការ​ឈានទៅមុខយ៉ាង​ស្វាហាប់​​នៃប្រទេសចិនក្នុងយុគសម័យថ្មី។

      មាតុប្រទេសចិនតែងតែយកចិត្តទុកដាក់នឹងភាពរុងរឿងនិងស្ថិរភាព​នៃ​តំបន់​ហុងកុង ម៉ាកាវ​ មានតែ​ការ​តស៊ូព្យាយាម​ដោយ​ឆន្ទៈ​តែមួយ នោះ ​ទើប​គោល​នយោបាយ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”​ ​អាច​ដំណើរការយ៉ាងរលូននិងកាន់តែយូរអង្វែង។ ​ការសម្រេច​បាន​នូវ​ការបង្រួបបង្រួម​ជាតិ​ចិនទាំងមូល​  គឺជាបំណងប្រាថ្នារួម​របស់បងប្អូនជនរួមជាតិចិននៅត្រើយទាំងសងខាង។ ​​សង្ឃឹម​​យ៉ាងស្មោះ​ថា កុលបុត្រ​កុលធីតា​ចិន​គ្រប់រូប​នឹងអាច​ចាប់ដៃគ្នា​បោះជំហាន​​ទៅមុខ​ ដើម្បី​​រួមគ្នាបង្កើត​អនាគត​ដ៏​ល្អបវរ​របស់ប្រជាជាតិចិន។

​    ពេលខ្ញុំប្រាស្រ័យទាក់ទងតាមទូរស័ព្ទឬប្រព័ន្ធវីដេអូជាមួយ​មេដឹកនាំបរទេសនិង​អ្នកទទួលខុសត្រូវ​នៃអង្គការ​អន្តរជាតិ ពួកគេបានកោតសរសើរ​ជាច្រើនដងចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរបស់ប្រទេសចិន​ និងការរួមចំណែក​របស់ប្រទេសចិន​ចំពោះការ​បង្ការនិងគ្រប់គ្រង​ការរីករាលដាលនៃជំងឆ្លងនៅទូទាំងពិភពលោក។ គិតមកទល់បច្ចុប្បន្ន​ ប្រទេស​ចិនបាន​ផ្តល់​វ៉ាក់សាំង​ការពារជំងឺកូវីដ ១៩ សរុប ២០០០ លានដូសដល់ប្រទេសនិង​អង្គការ​អន្តរជាតិចំនួនជាង ១២០ ។ ប្រទេសនានាលើពិភពលោករួមសាមគ្គីនិង​ធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ទើបអច​ចារទំព័រថ្មីនៃការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។

      នៅសល់ជាង​មួយខែទៀត​ទេ ការប្រកួតកីឡាអូឡាំពិកនិង​ប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងនឹងសម្ពោធបើក។ ធ្វើឱ្យមនុស្សកាន់តែច្រើន​ចូលរួម​លេង​កីឡាព្រឹលទឹកកក គឺជាគោលបំណងនៃការរៀបចំការ​ប្រកួត​​កីឡាអូឡាំពិករដូវរងា។ ប្រទេសចិន​នឹង​ខិតខំ​រៀបចំ​ព្រឹត្តិការណ៍កីឡាអូឡាំពិកដ៏ឱឡារិកមួយលើ​ក។ ពិភពលោក​​ទន្ទឹងរង់ចាំចំពោះ​ប្រទេសចិន ឯប្រទេសចិនក៏បានត្រៀមលក្ខណៈរួចជាស្រេចហើយដែរ​។

      សំឡេងជួងនៃឆ្នាំថ្មីជិតនឹង​បន្លឺឡើង។ អវកាសយានិកបីរូបរបស់ប្រទេសចិនកំពុង​ធ្វើការ​នៅ​ក្នុងលំហអវកាស បងប្អូនជនរួមជាតិនៅឯនាយសមុទ្រកំពុងខិតខំបំពេញការងារ​ បុគ្គលិកចិនប្រចាំការ​នៅបរទេសរួមមានស្ថានទូត ស្ថានកុងស៊ុលនិងសហគ្រាសទុនចិន​ជាដើម​និង​និស្សិតចិនបន្តវិជ្ជានៅបរទេសកំពុងបន្តការងារ​និងការសិក្សារបស់ខ្លួន អ្នកស្វែងរកក្តីសុបិនរាប់មិនអស់កំពុងធ្វើការខិតខំតស៊ូរៀងៗខ្លួន​។ អ្នកទាំងអស់គ្នានឿយហត់ហើយ ខ្ញុំសូមសម្តែងការ​ជូនពរឆ្នាំថ្មីយ៉ាងស្មោះចំពោះ​អ្នកទាំងអស់គ្នា!

      សូមយើងនាំគ្នាដើរឆ្ពោះទៅកាន់អនាគតជាមួយគ្នា! សូមជូនពរប្រទេសជាតិមានសុខសន្តិភាព ប្រជាជនមានក្តីសុខសប្បាយ!

 

 

 

 

អ្នកបកប្រែ:邓倩

ពិភាក្សា()