26℃
Beijing
Please select the login method
  • លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីសម្ពោធបើកពិព័រណ៍នាំចូលចិនអន្តរជាតិលើកដំបូងព្រមទាំងថ្លែងសុន្ទរកថា_fororder_1123665163_15413994985251n

    លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីសម្ពោធបើកពិព័រណ៍នាំចូលចិនអន្តរជាតិលើកដំបូងព្រមទាំងថ្លែងសុន្ទរកថា

  • លោកស៊ីជីនភីងជួបសន្ទនាជាមួយតំណាងសហគ្រិនបរទេសដែលមកចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិលើកដំបូង_fororder_1123664869_15414319085811n

    លោកស៊ីជីនភីងជួបសន្ទនាជាមួយតំណាងសហគ្រិនបរទេសដែលមកចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិលើកដំបូង

  • 图片默认标题

    លោកស៊ីជីនភីងនិងភរិយាគឺលោកជំទាវPengLiyuanស្វាគមន៍ភ្ញៀវកិតិ្តយសនៃបណ្តាប្រទេសដែលអញ្ជើញមកចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិលើកដំបូង

  • 图片默认标题

    បរិយាកាសធ្វើអាជីវកម្មរបស់ប្រទេសចិនកាន់តែល្អថែមទៀត ទទួលបានពិន្ទុល្អក្នុង“តារាងវាយតម្លៃ”នៃធនាគារពិភពលោក

ច្រើនទៀត>>

ការផ្ទាយបន្តផ្ទាល់​

  • (ភាសាចិន/中文) អំពីការងារត្រៀមរៀបចំពិព័រណ៍នាំចូលចិនអន្តរជាតិជាលើកដំបូង

    អំពីពិព័រណ៍នាំចូលចិនអន្តរជាតិជាលើកដំបូង

     

    ពិព័រណ៍នាំចូលចិនអន្តរជាតិលើកដំបូង​បាន​រៀបចំ​ធ្វើ​នៅ​ទីក្រុង​សៀងហៃ​ប្រទេស​ចិន​ពី​ចន្លោះ​ថ្ងៃទី ​០៥ ​ ​ដល់ ​ថ្ងៃទី ១០ ​ខែ​វិច្ឆិកា ​ឆ្នាំ ២០១៨  ​ពិធីសម្ពោធ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹកថ្ងៃទី ១១ ខែ​វិច្ឆិកា ឆ្នាំ២០១៨ ​ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់​របស់ លោក ស៊ី ជីនភីង ​ប្រធាន​រដ្ឋ​ចិន ​និង​ថ្នាក់​ដឹក​នាំ​សំខាន់​​ៗ រួម​និង​ឥស្សរជន​ក្នុង​មជ្ឈដ្ឋាន​ឧស្សាហកម្មនិង​ពាណិជ្ជកម្ម​​ ដែល​មក​ពី​ប្រទេស​និង​តំបន់​ប្រហែល​​ ១៥០ ព្រម​និង​អ្នក​ទទួលខុស​ត្រូវ​នៃ​អង្គការ​អន្តរជាតិ​​ពាក់ព័ន្ធ​ ។

     

         សូមបញ្ជាក់ថា ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​​ជា​ពិព័រណ៍​ថ្នាក់​ជាតិ​ធំ​ទី​មួយរបស់​ពិភពលោក​ដែល​ធ្វើ​​ក្រោម​ប្រធានបទ​នាំ​ចូល​ ដែលចែក​ជា​ពីរ​ផ្នែក​ធំ​ៗ  ​គឺការ​តាំង​​ពិព័រណ៍​និង​វេទិកា ។ ការ​តាំង​ពិព័រណ៍រួម​មាន​​ពិព័រណ៍​ចម្រុះ ផ្នែក​ពាណិជ្ជកម្មនិង​វិនិយោគ​​ថ្នាក់​ជាតិ​ និង​ពិព័រណ៍​ពាណិជ្ជកម្មសម្រាប់​សហគ្រាស​ រីឯ​វេទិកា​គឺ​វេទិកា​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​អន្តរជាតិ​Hongqiao ។ ​ ​

  • 图片默认标题

    បរិយាកាសធ្វើអាជីវកម្មរបស់ប្រទេសចិនកាន់តែល្អថែមទៀត ទទួលបានពិន្ទុល្អក្នុង“តារាងវាយតម្លៃ”នៃធនាគារពិភពលោក

     យោងតាម​ «របាយការណ៍​ចុង​ក្រោយ​របស់​ធនាគារ​ពិភពលោក​​អំពី​បរិយាកាស​​ធ្វើ​​អាជីវកម្ម​​​​ឆ្នាំ ២០១៩​ ៖​ ​ការបណ្តុះ​បណ្តាល​សម្រាប់​កំណែទម្រង់»  ដែល​​​ទើប​ប្រកាស​ផ្សព្វផ្សាយ​នាពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា  ​ក្នុង​តួអង្គ​សេដ្ឋកិច្ច​ចំនួន ​១៩០ ​ ​ប្រទេស​ចិន​ឈរ​នៅ​លំបាប់ថ្នាក់​​ទី ៤៦ ​​​​គឺ​ជា​តួអង្គ​សេដ្ឋកិច្ច​​ដែល​លូតលាស់​​ខ្លាំង​បំផុត​ក្នុង​មួយ​ឆ្នាំ​កន្លង​ទៅនេះ។​​​
  • 图片默认标题

    ​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​ដំបូង​​បាន​បើក​ទ្វា​នៃ​ឱកាស​ថ្មី​​មួយ​សម្រាប់​​ប្រទេស​កំពុង​​​អភិវឌ្ឍន៍​

          ក្នុង​ពិព័រណ៍​នាំចូលចិន​អន្តរជាតិ​លើក​ដំបូង​​នេះ​ ​បណ្តា​ប្រទេស​អភិវឌ្ឍន៍​បាន​​​បង្ហាញ​នូវ​​លទ្ធផល​​និង​ផលិតផល​ដែល​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ខ្ពស់​និងថ្មី​គ្រប់បែបយ៉ាង ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​តិចតួច ​ពួកគេ​ក៏​បាន​ធ្វើ​ការណែនាំ​​ពី​ផលិតផល​មាន​ឧត្តមភាព​របស់​ខ្លួន​ ​ដូចជា​ម្ហូបអាហារ ​ផលិតផល​កសិកម្ម ​សម្លៀក​បំពាក់ ​ធនធាន​ទេសចរណ៍​ជាដើម។ ​
  • 图片默认标题

    តើប្រភេទឌីជីថលបែបណាដែលយើងត្រូវការ?

    លោក​ Tim ​Berners-Lee ស្ថាបនិកនៃបណ្តាញ ​World Wide​និងជា​អ្នក​វិទ្យាសាស្ត្រ​កុំព្យូទ័រនៃប្រទេស​អង់គ្លេស​បាន​ថ្លែង​ទៅកាន់​ទីភ្នាក់​ងារព័ត៌មានReuters ​អង់គ្លេស​ ​ដោយ​បាន​សំដែង​ការ​អស់សង្ឃឹម​ចំពោះ​ស្ថានការណ៍​អភិវឌ្ឍ​បណ្តាញ​អ៊ីនធើណែត​នាពេល​បច្ចុប្បន្ននេះ​ ពោលគឺ​ ក្រុមហ៊ុន​បណ្តាញអ៊ីនធើណែត​សំខាន់​ៗ​មួយ​ចំនួនបាន​ប្រមូល​សិទ្ធិក្នុង​ដៃ​ ទិន្នន័យឯកជន​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ផ្តេសផ្តាស  ការ​ចង​គំនុំ​បាន​រីក​រាលដាល​លើ​បណ្តាញ​អ៊ីនធើណែត​ នេះ​បាន​ឃ្លាត​ហួស​ឆ្ងាយ​ពី​គោលបំណង​របស់​លោក​ចំពោះការ​បង្កើត​បណ្តាញ​World Wide ​កាលពីមុន​ ។
  • 图片默认标题

    ពិព័រណ៍នាំចូលចិនអន្តរជាតិបើកយុគសម័យថ្មីនៃការការពារកម្មសិទ្ធិបញ្ញាពិភពលោក

    បច្ចេកវិទ្យាថ្មីនិងផលិតផលថ្មីចំនួនជាង ១០០ មកពីទូទាំងពិភពលោកបានចេញមុខលើឆាកអន្តរជាតិជាលើកដំបូងតាមរយៈពិព័រណ៍នាំចូលចិនអន្តរជាតិនេះ ។ មូលហេតុដែលអង្គការស្រាវជ្រាវនិងអ្នកផលិតនៃប្រទេសនីមួយៗជ្រើសរើសពិព័រណ៍នាំចូលចិនអន្តរជាតិជាឱកាសបង្ហាញមុខលើកដំបូងនៃផលិតផលដែលបានប្រើបច្ចេកវិទ្យាស្នូលរបស់ខ្លួន គឺដោយសារពួកគេមិនត្រឹមតែចាប់អារម្មណ៍លើទីផ្សារចិនដ៏ធំសម្បើមប៉ុណ្ណោះទេ ថែមទាំងបានឃើញពីការខិតខំប្រឹងប្រែងនិងសមទ្ធិផលដ៏ច្បាស់នៃការការពារកម្មសិទ្ធិបញ្ញារបស់ប្រទេសចិន។
  • ប្រទេសចិននិងពិភពលោកសុទ្ធតែត្រូវកសាងស្ពានឆ្ពោះទៅកាន់វិបុលភាពជាមួយគ្នា_fororder_129988131_15415813352741n

    ប្រទេសចិននិងពិភពលោកសុទ្ធតែត្រូវកសាងស្ពានឆ្ពោះទៅកាន់វិបុលភាពជាមួយគ្នា

        បន្ទាប់ពី​លោក​ប្រធានរដ្ឋចិន​ស៊ីជីនភីង​បាន​ប្រកាសថា ​ប្រទេសចិន​នឹងចាត់​វិធានការ​ចំនួន៥​ដើម្បី​ពង្រីក​ការបើកទូលាយ​ថែមមួយ​កម្រិតទៀត​ក្នុងពិធី​សម្ពោធបើក​នៃពិព័រណ៍​នាំ​ចូល​ចិនអន្តរជាតិ​លើកដំបូង​នៅថ្ងៃទី៥​ខែវិចិ្ឆកា​ លោក​លីខឹឈាង​ នាយករដ្ឋមន្ត្រី​ចិន​នៅថ្ងៃទី៦​ខែវិចិ្ឆកាបាន​រៀបចំធ្វើ​កិច្ចប្រជុំ​​​ជាមួយ​អ្នកទទួល​ខុសត្រូវនៃ​អង្គការ​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ​អន្តរជាតិ​សំខាន់ៗ​ចំនួន៦​ ដោយ​រំលឹក​ម្តងទៀតថា​ ប្រទេសចិន​នឹងជំរុញ​ការបើកទូលាយ​​​កម្រិតខ្ពស់​និងជំរុញ​ការអភិវឌ្ឍ​​ដោយមាន​គុណភាព​ខ្ពស់ ។